ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានឲ្យដឹងថា នៅក្នុងសន្និសីទលើកទី២៦ នៃបណ្ដាភាគីសមាជិកអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 26) ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម និងកូរ៉េខាងត្បូង រួមជាមួយប្រទេសសមាជិកជាង១៤០ បានប្រកាសពីការខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នក្នុងប្រទេសដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។

វៀតណាមបានចេញយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលលើកឡើងវិធានការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ វៀតណាមក៏សម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើនជាមួយបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីពួតដៃគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសកូរ៉េខាងត្បូងដែលចុះហត្ថលេខាក្នុងឆ្នាំ២០២១។

leftcenterrightdel
លោក Le Cong Thanh ធ្វើជាប្រធានកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅវៀតណាម

ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមមានបំណងរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េខាងត្បូងក្នុងវិស័យបច្ចេកវិទ្យារក្សាទុកឧស្ម័នកាបូនិកនៅក្នុងបរិស្ថានសមុទ្រ បច្ចេកវិជ្ជាអភិវឌ្ឍន៍រុក្ខជាតិដើម្បីស្រូបយកឧស្ម័នកាបូនិក។ ក្រសួងក៏នឹងសហការស្រាវជ្រាវ ទទួលបទពិសោធន៍របស់កូរ៉េខាងត្បូង អភិវឌ្ឍបច្ចេកវិទ្យាផលិត និងរក្សាទុកអ៊ីដ្រូសែន និងអាម៉ូញាក់បៃតង។ល។

យោងតាមលោក Hyoeun Jenny Kim អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង នាពេលកន្លងមកនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើតយន្តការសហប្រតិបត្តិការ និងនីតិវិធីជាក់លាក់សម្រាប់ការអនុម័តគម្រោង ក៏ដូចជាការផ្ដល់លទ្ធផលនៃការកាត់បន្ថយការបញ្ចេញកាបូនផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ដល់ការលើកទឹកចិត្តសហគ្រាសឯកជនកូរ៉េខាងត្បូងក្នុងការចូលរួមគម្រោងសហប្រតិបត្តិការជាមួយវៀតណាម។ ដើម្បីធ្វើដូច្នេះ ភាគីទាំងពីរគប្បីចេញឯកសារណែនាំនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh