ក្នុងជំនួបនេះ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានរួបរួមគ្នា ដឹកនាំកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានានិងសម្រេចបា​នជោគជ័យគ្រប់ភារកិច្ច។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋសភា បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផល និងសមិទ្ធិផលដែលកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ សម្រេចបាននាពេលថ្មីៗនេះ។

leftcenterrightdel
លោក Tran Thanh Man និងថ្នាក់ដឹកនាំយោធភូមិភាគទី ៩
leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ថ្លែងក្នុងជំនួប

នាពេលខាងមុខ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិ​ភាគ​ទី៩ បន្តអនុវត្ដបានល្អនូវសេចក្ដីសម្រេចចិត្ដ  និងសេចក្តីណែនាំរបស់គណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការបក្សយោធាមជ្ឈិម។   កម្មាភិបាលនិងយុទ្ធជនត្រូវប្រកាន់ភ្ជាប់នូវទស្សនៈ និងគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋស្តីពីការងារយោធា និងការពារជាតិ ជាពិសេសអត្ថន័យនិងតួនាទី និងសារៈសំខាន់នៃការកសាងខឿនការពារជាតិដោយប្រជាជនទាំង​មូល។ 

ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធភូមិភាគទី ៩ បង្កើនប្រសិទ្ធភាពនៃកិច្ចការបរទេសការពារជាតិ ជាពិសេសគោលមាគ៌ា និងគោលនយោបាយការបរទេសការពារជាតិ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព ការអភិវឌ្ឍ និងបំពេញល្អការងារជួយប្រទេសមិត្ដកម្ពុជា។ ត្រួតពិនិត្យជាទៀងទាត់ ព្យាករណ៍និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ និងផ្ដល់សេនាធិការបានទាន់ពេលជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេស និងសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីដឹកនាំនិងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវស្ថានការណ៍ កុំឱ្យកើតមាន “ចំណុចក្តៅ” កុំឲ្យកើតភាពអកម្ម ឬ ជាយថាហេតុ។

leftcenterrightdel
លោក Tran Thanh Man ប្រគល់អំណោយជូនគ្រួសារយុទ្ធជនពលី យុទ្ធជនពិការនិងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍
leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធភូមិភាគទី ៩

លោកប្រធានរដ្ឋសភា Tran Thanh Man បានជំរុញយោធភូមិភាគទី ៩ ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងអភិវឌ្ឍន៍វប្បធម៌សង្គម។ ការពារ ទប់ទល់និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ការរាតត្បាត ការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយ។ សម្របសម្រួលជាមួយកម្លាំងនគរបាល កម្លាំងការពារព្រំដែន អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស។

ក្នុងឱកាសនេះដែរ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងក្រុមបេសកកម្មអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងវីរជនពលីនៅអាគារអនុស្សាវរីយ៍ក្នុងបរិវេណយោធភូមិភាគទី ៩ និងវិមានជ័យជំនះ ព្រមទាំងប្រគល់អំណោយចំនួន២០ កញ្ចប់ ជូនបញ្ជាការដ្ឋានយោធភូមិភាគ កម្មាភិបាល យុទ្ធជន និងកូនចៅនៃគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍៕

បកប្រែដោយ Pham Diep