នៅក្នុងជំនួបនេះ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ សម្តែងនូវបំណងថា រដ្ឋសភាវៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងមេរៀនក្នុងវិស័យសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំឡាវក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋសភាទាំងពីរក្នុងការចងក្រង និងបោះពុម្ពសៀវភៅស្តីពីទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវក្នុងអំឡុង ៥០ ឆ្នាំកន្លងមក។ លោក Thongloun Sisoulith សង្ឃឹមថា រដ្ឋសភាវៀតណាមនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍ក្នុងឆ្នាំដែលឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ និងជាប្រធាន AIPA លើកទី ៤៥។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ទទួលជួបលោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម (រូបថត៖ vov.vn)

រីឯខ្លួនវិញ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម បានឲ្យដឹងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចគាំទ្រជាអតិបរមាសម្រាប់ឡាវ ដើម្បីទទួលតួនាទីជាប្រធានអាស៊ាន និងជាប្រធាន AIPA ក្នុងឆ្នាំ ២០២៤។ លោក Nguyen Khac Dinh សង្ឃឹមថា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បន្តយកចិត្តទុកដាក់ និងគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ គាំទ្រ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ សក្តិសមនឹងទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

គួរបញ្ជាក់ថា លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម និងលោក Chaleun Yiapaoher អនុប្រធានរដ្ឋសភាឡាវ បានជាសហអធិបតីក្នុងសន្និសីទវិទ្យាសាស្ត្រស្តីពីបទពិសោធន៍ស្រាវជ្រាវនីតិបញ្ញត្តិ៕

បកប្រែដោយ Huyen Trang