leftcenterrightdel
លោក Nguyen Xuan Thang ជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម លោក Nguyen Xuan Thang សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត Shovgi Kamal Oglu Mehdizade នឹងតភ្ជាប់គ្រឹះស្ថានអប់រំរបស់អាស៊ែបៃហ្សង់ និងវិទ្យាស្ថាននយោបាយជាតិហូជីមិញដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការការ ផ្លាស់ប្តូរនិស្សិត បើកវគ្គសិក្សារយៈពេលខ្លី និងរយៈពេលវែង។

ក្នុងជំនួបជាមួយលោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាម លោក Nguyen Xuan Thang បានឲ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថាននយោបាយជាតិហូជីមិញមានទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាង ២០០ ក្នុងការចែករំលែកចំណេះដឹងសកល និងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់។

leftcenterrightdel
លោក Nguyen Xuan Thang និងជាមួយលោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាម​​ (រូបថត៖ vnanet.vn)

លោក Nguyen Xuan Thang បានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងដៃគូបេឡារុស្សក្នុងវិស័យទាំងពីរនេះ។ លោកនាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញក៏មានបំណងដែរថា ស្ថានទូតបេឡារុសយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងដៃគូបេឡារុស្សនានាដូចជា សាកលវិទ្យាល័យ សិក្ខាកាម វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រសង្គម អន្តរជាតិនៃបេឡារុសដើម្បីបង្កើតយន្តការសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងផ្លាស់ប្ដូរលើទ្រឹស្តី ដែលទាក់ទងនឹងបញ្ហាពិភព​លោកនិងតំបន់៕

បកប្រែដោយ Pham Diep