នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍ស្តីពីការកសាងគម្រោងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិនៅវៀតណាម; ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងក្នុងស្រុក  រួមជាមួយតម្រូវការ សក្តានុពល សំណូមពរនិងភារកិច្ចនៃការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងទីក្រុងហូជីមិញ និងទីក្រុង Da Nang ស្រូបយកមតិរបស់ប្រតិភូទាំងឡាយ។ ទន្ទឹមនឹងនោះ បន្តពិភាក្សាជាមួយស្ថាប័ននិងអង្គការនានា និងស្វែងយល់ទម្រង់អន្តរជាតិដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ស្របតាមរបបនយោបាយ ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខណ្ឌសេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺបង្កើតទីផ្សារហិរញ្ញវត្ថុ អភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ និងសេវាផ្សេងដើម្បីប្រមូលធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ ទីក្រុង Da Nang ជាពិសេសប្រទេសជាទូទៅ។ ទន្ទឹមនឹងនោះ​ ភាគីពាក់ព័ន្ធនានាលើកស្នើក្របខ័ណ្ឌច្បាប់ យន្តការនិងគោលនយោបាយជាក់លាក់ រួមទាំងគោលនយោបាយទិដ្ឋាការ ពលកម្ម និង​គោលនយោបាយពន្ធ ដើម្បីទាក់ទាញប្រភពហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុឌីជីថលក្នុងគោលបំណងបង្កើតទីផ្សារហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងធ្វើសមាហរណកម្មដើម្បីបង្កើនប្រសិទ្ធភាព សក្តានុពល និងគុណសម្បត្តិរបស់វៀតណាម ជាពិសេសទីក្រុងហូជីមិញ និងទីក្រុង Da Nang។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានា លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ហើយឆាប់បញ្ចប់គម្រោងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ធានាបាននូវប្រសិទ្ធភាព និងស្របទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីដាក់ជូនការិយាល័យនយោបាយ និងរដ្ឋសភាពិចារណា៕

បកប្រែដោយ Pham Diep