ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសដែលវៀតណាម និងម៉ុងហ្គោលីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត និងមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។

វៀតណាម និងម៉ុងហ្គោលី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥៤។ មិនដល់មួយឆ្នាំក្រោយមក នៅខែកក្កដា ឆ្នាំ១៩៥៥ ប្រធានហូជីមិញ បានដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាលវៀតណាម ជាលើកដំបូងទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី។ បន្ទាប់មក នៅខែកញ្ញា ឆ្នាំ១៩៥៩ លោក Yu. Tsedenbal លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ម៉ុងហ្គោលី  ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាលម៉ុងហ្គោលីទៅបំពេញទស្សនកិច្ចនៅវៀតណាម។

leftcenterrightdel
ការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ម៉ុងហ្គោលី។ រូបថត៖ ក្រសួងកិច្ចការបរទេស

ចាប់តាំងពីពេលនោះមក ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកជាប្រចាំ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ ទំនាក់ទំនងវៀតណាម - ម៉ុងហ្គោលី ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ជាពិសេសនាពេលថ្មីៗនេះ មេដឹកនាំម៉ុងហ្គោលីបានអះអាងជាច្រើនលើកច្រើនសារគឺយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតនៅក្នុងតំបន់។ ភាគីទាំងពីរបានផ្លាស់ប្តូរជាប្រចាំនូវគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺដំណើរទស្សនកិច្ចនៅម៉ុងហ្គោលីរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស (ខែតុលា ឆ្នាំ២០២៣) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ លោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី (ខែវិច្ឆិកា ឆ្នាំ ២០២៣)។ ភាគីទាំងពីរបានដាក់ចេញជាប្រចាំនូវយន្តការសហប្រតិបត្តិការទ្វេភាគី រួមទាំងយន្តការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេសផងដែរ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម និងម៉ុងហ្គោលីបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកទីមួយក្នុងឆ្នាំ១៩៥៧ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ១៩៩៩។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាន ៦៥.៥ លានដុល្លារ។ ភាគីទាំងពីររក្សាជាប្រចាំនូវយន្តការនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលកិច្ចប្រជុំថ្មីៗប្រព្រឹត្តទៅនៅឆ្នាំ ២០២២ នៅប្រទេសម៉ុងហ្គោលី។

លើសពីនេះ វិស័យសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងម៉ុងហ្គោលី សុទ្ធតែមានការរីកចម្រើន ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសនីមួយៗ (ខែវិច្ឆិកា ឆ្នាំ២០២៣) រួមចំណែកពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏គាំទ្រគ្នាទៅវិញទៅមក និងរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ វេទិកាតំបន់អាស៊ាន (ARF) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)...។

ការវិវត្តនៃទំនាក់ទំនងល្អរវាងវៀតណាម និងម៉ុងហ្គោលី ក៏ត្រូវបានបង្ហាញតាមរយៈឯកសារកិច្ចសហប្រតិបត្តិការជាច្រើនដែលបានចុះហត្ថលេខារវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីម៉ុងហ្គោលីក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  គឺជាដំណើរទស្សនកិច្ចផ្លូវ​រដ្ឋលើកដំបូងទៅកាន់ប្រទេសម៉ុងហ្គោលីរបស់ប្រធានរដ្ឋវៀតណាម បន្ទាប់ពីរយៈពេល ១៦ ឆ្នាំ (ដំណើរទស្សនកិច្ចចុងក្រោយបំផុតនៅម៉ុងហ្គោលីគឺ​លោកប្រធានរដ្ឋ Nguyen Minh Triet ក្នុងឆ្នាំ២០០៨) ដើម្បីបញ្ជាក់ពីគោលនយោបាយការបរទេស ឯករាជ្យភាព ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស និងគោលនយោបាយជាប់លាប់របស់វៀតណាមគឹយកចិត្តទុកដាក់យ៉ាងខ្លាងលើទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី រួមទាំងម៉ុងហ្គោលី ហើយមានបំណងជំរុញទំនាក់ទំនងជាមួយម៉ុងហ្គោលីឲ្យបានស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមស្ថានភាពថ្មី។

ប្រជាជនវៀតណាមមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីរបស់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  នឹងទទួលបានជោគជ័យលើគ្រប់វិស័យ សម្រេចបាននូវគោលដៅដែលបានកំណត់ រួមចំណែកក្នុងការបញ្ជាក់ និងជំរុញថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។ លើសពីនេះ តាមរយៈកិច្ចប្រជុំ និងផ្លាស់ប្តូររវាង លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ  និងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ុងហ្គោលីក្នុងដំណើរបំពេញទស្សនកិច្ចនេះដ៏ដាក់ចេញទិសដៅជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-ម៉ុងហ្គោលីលើវិស័យអាទិភាព និងនៅតែមានសក្ដានុពលច្រើន៕

បកប្រែដោយ Duy Hoan