នាថ្ងៃទី ១១ ខែតុលា នៅទីក្រុង Sendai ភាគឦសានប្រទេសជប៉ុន សាកលវិទ្យាល័យ Tohoku ដែលជាស្ថាប័នស្រាវជ្រាវផ្នែកអប់រំ និងវិទ្យាសាស្ត្រឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និងពិភពលោកដែលមានប្រវត្តិជាង ១០០ ឆ្នាំ បានប្រារព្ធពិធីប្រគល់រង្វាន់អន្តរជាតិ Tohoku ជូន​អ្នកវិទ្យាសាស្ត្របរទេស រួមទាំងអ្នកវិទ្យាសាស្ត្រវៀតណាមផងដែរ។

leftcenterrightdel
លោក​សាស្ត្រាចារ្យ - បណ្ឌិត Nguyen Trung Viet ទទួលពានរង្វាន់រួម​វិភាគទានជាលក្ខណៈអន្តរជាតិនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥

ពានរង្វាន់អន្តរជាតិ Tohoku ត្រូវបានផ្តល់រង្វាន់ជាលើកដំបូងក្នុងឆ្នាំ ២០២២ ដើម្បីលើក​តម្កើង​អង្គការ និងបុគ្គលដែលមានការរួមចំណែកឆ្នើមចំពោះកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាលវិទ្យាសាស្ត្រជាសកល ក៏ដូចជាដើម្បីទទួលស្គាល់គំនិតផ្តួចផ្តើមដែលមានឥទ្ធិពល​ជាវិជ្ជមាន និងរយៈពេលវែង។ លោក​សាស្ត្រាចារ្យបណ្ឌិត Nguyen Trung Viet សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យធារាសាស្រ្តវៀតណាម ត្រូវបានជ្រើសរើសសម្រាប់ប្រភេទដ៏មានកិត្យានុភាពគឺ “ពានរង្វាន់រួម​វិភាគទានជាលក្ខណៈអន្តរជាតិ”។

leftcenterrightdel
លោក​​សាស្ត្រាចារ្យ - បណ្ឌិត Nguyen Trung Viet (ឈរក្បែរអ្នកវិទ្យាសាស្ត្រស្រី) ទទួលបានពានរង្វាន់សហប្រតិបត្តិការអន្តរជាតិ JSCE ឆ្នាំ ២០២២

លោកបណ្ឌិត Nguyen Trung Viet មានតួនាទីស្នូលក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងសាកលវិទ្យាល័យទាំងពីរ ក៏ដូចជាការ​ណែនាំនិស្សិតថ្នាក់​បណ្ឌិត​ រួមចំណែកបណ្តុះបណ្តាលបំប៉ន់​អ្នកប្រាជ្ញវ័យក្មេង​វៀតណាម​ក្នុងកម្មវិធីបណ្ឌិត និងការ​ស្រាវជ្រាវរួមគ្នា។

មុនពេលពានរង្វាន់អន្តរជាតិ​ Tohoku  នៅខែមិថុនា ឆ្នាំ ២០២២ លោក​សាស្រ្តាចារ្យបណ្ឌិត Nguyen Trung Viet បានទទួល “ពានរង្វាន់សហប្រតិបត្តិការអន្តរជាតិ” ក្នុងវិស័យសំណង់ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន (JSCE)។

បកប្រែដោយ Thanh Cong