ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ
កប.អនឡាញ - នាយប់ថ្ងៃទី ១០ ខែតុលា នៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long (ទីក្រុងហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកទី១ នៅទីក្រុងហាណូយឆ្នាំ ២០២៥។ មហោស្រពនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។
ក្នុងកម្មវិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើសារសួរសុខទុក្ខជូនចំពោះប្រជាជនក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មហោស្រពវប្បធម៌ពិភពលោកលើកទី១ នៅទីក្រុងហាណូយឆ្នាំ២០២៥ គឺជាឱកាសផ្សារភ្ជាប់ប្រជាជាតិវៀតណាមជាមួយប្រជាជនជុំវិញពិភពលោក។ លោកនាយករដ្ឋមន្ត្រី សង្ឃឹមថា បណ្ដាប្រទេសដែលមានស្ថានទូត និងស្ថានកុងស៊ុលប្រចាំវៀតណាមនឹងបន្តគាំទ្រ ដើម្បីឲ្យព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ រួមចំណែកបង្កើតកម្លាំងនៃសាមគ្គីភាពអន្តរជាតិ និងកម្លាំងនៃការចែករំលែក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងប្រសាសន៍ក្នុងពិធី |
ក្នុងស្មារតី “តភ្ជាប់ - ចែករំលែក - រីកសាយភាយសេចក្តីស្រឡាញ់” មហោស្រពវប្បធម៌ពិភពលោកលើកទី១ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅដោយមានការចូលរួមពីមិត្តភក្តិអន្តរជាតិ សិល្បករ អង្គការសង្គម ធុរកិច្ច និងប្រជាជនវៀតណាមជាច្រើន។ នៅក្នុងពិធីបុណ្យនេះ លំហរវប្បធម៌ចម្រុះពណ៌ជាច្រើនត្រូវបានរៀបចំឡើងវិញយ៉ាងរស់រវើក៖ ចាប់ពីរបាំប្រពៃណីអាស៊ី-អឺរ៉ុប សំលៀកបំពាក់និងមុខម្ហូបអន្តរជាតិ ដល់ការសម្តែងសិល្បៈពិសេសរបស់វៀតណាម។
មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១២ ខែតុលា ហើយក្លាយជា “ផ្ទះរួម” របស់ពិភពលោក ដែលមានការចូលរួមពីប្រទេសជិត ៥០ ក្នុងបរិយាកាសមិត្តភាព និងសាមគ្គីភាព៕
បកប្រែដោយ Thuy Anh