បន្ទាប់មក លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាបន្ទប់តាំងបង្ហាញវត្ថុអនុស្សាវរីយ៍របស់លោកប្រធាន គីម អ៊ីល សុង និងលោកគីម ជុងអ៊ីល អគ្គលេខាបក្ស។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន គីម អ៊ីល សុង និងលោកគីម ជុងអ៊ីល អគ្គលេខាបក្ស (រូបថត៖ vnanet.vn)

នៅទីនេះ លោក To Lam អគ្គលេខាបក្ស បានសម្ដែងនូវអំណរគុណ និងការចងចាំនូវការរួមវិភាគទានដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោកប្រធាន គីម អ៊ីល សុង និងលោកគីម ជុងអ៊ីល អគ្គលេខាបក្ស ហើយសព្វថ្ងៃនេះគឺ លោក Kim Jong Un អគ្គលេខាបក្សពលករ និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង ផ្ដល់ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេស។ លោកបានអះអាងថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ និងសាមគ្គីភាពវៀតណាម-កូរ៉េខាងជើង ដើម្បីផលប្រយោជន៍នៃប្រទេសជាតិ និងជីវភាពរស់វិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

*សូមរំលឹកថា នាព្រឹកថ្ងៃទី១០ ខែតុលា (ម៉ោងក្នុងតំបន់) លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមបានបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង និងចូលរួមពិធីបើកសម្ពោធរូបសំណាក់លោកប្រធានហូជីមិញនៅបរិវេណស្ថានទូត។

*នារសៀលថ្ងៃទី១០ ខែតុលា នៅក្រុងព្យុងយ៉ាង ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងជើង បានប្រព្រឹត្តទៅ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកូរ៉េខាងជើង

ឯកសារកិច្ចសហប្រតិបត្តិការរួមមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ រវាងក្រសួងសុខាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងសុខាភិបាលសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង; អនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង។

* ក្នុងឱកាសចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងត្បូង នៅក្រុងព្យុងយ៉ាង លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោក Li Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន លោក Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម និងអនុទីប្រឹក្សាសន្តិសុខជាតិរុស្ស៉ី៕

បកប្រែដោយ Thuy Anh