លោក To Lam អគ្គលេខាបក្ស បញ្ចប់ដោយជោគជ័យ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើង
កប.អនឡាញ - ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានពិភាក្សា និងកំណត់ទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង សមស្របនឹងប្រទេសទាំងពីរ។
នាព្រឹកថ្ងៃទី ១១ តុលា យន្តហោះដឹកលោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង។
    |
 |
លោក To Lam អគ្គលេខាបក្ស ប្រគល់ជូន លោក Kim Jong Un អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង នូវសៀវភៅរូបថត “ចំណងមិត្តភាពដ៏កក់ក្តៅរបស់វៀតណាម-កូរ៉េខាងជើង” (រូបថត៖ Thong Nhat/VNA) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃបក្ស និងប្រទេសទាំងពីរបានពិភាក្សា និងកំណត់ទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
គួររំលឹកថា នាថ្ងៃទី ១០ តុលា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ដែលប្រព្រឹត្តទៅនៅទីលាន Kim Il Sung រដ្ឋធានីព្យុងយ៉ាង។ លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
បកប្រែដោយ Duy Hoan