leftcenterrightdel
បរិមាណនាំចេញអង្កររបស់វៀតណាមក្នុងខែកញ្ញា ឆ្នាំ ២០២៥ បានថយចុះយ៉ាងខ្លាំង (រូបថត៖ Cong Mao/VNA)

ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាមបង្ហាញថាបរិមាណនាំចេញអង្កររបស់វៀតណាមក្នុងខែកញ្ញាឆ្នាំ ២០២៥ បានថយចុះយ៉ាងខ្លាំងនៅពេលដែលហ្វីលីពីន ដែលជាអ្នកទិញអង្ករធំជាងគេរបស់វៀតណាមបានផ្អាកការនាំចូលជាបណ្តោះអាសន្ន។ ហើយហ្គាណាបានក្លាយជាទីផ្សារនាំចេញអង្ករធំជាងគេរបស់វៀតណាមដែលមានចំណែកទីផ្សារជិត ២២% តាមពីក្រោយគឺប្រទេសកូតឌីវ័រ និងម៉ាឡេស៊ីដែលមានចំណែកទីផ្សារជាង ២១% និងជិត ១០%។...

ជាក់ស្តែងក្នុងខែកញ្ញា ការនាំចេញអង្កររបស់វៀតណាមសម្រេចបានប្រមាណ ៤៦៦៨០០ តោន ស្មើនឹង ២៣២.៣៨៣ លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ថ្ងៃទី ៣០ ខែកញ្ញា ទំហំនាំចេញអង្ករសរុបសម្រេចបាន ៦៨២៥ លានតោន ទទួលបាន ៣៤៨៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២.០៥% អំពីបរិមាណ និង ១៩.៩៨% អំពីតម្លៃបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Duy Hoan