គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Dinh Hoang Linh  អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen (ប្រទេសថៃ) និងលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Tung  សមាជិកក្រុមប្រឹក្សាសមាជិកនៃគ្រឹះស្ថានបោះពុម្ពផ្សាយអប់រំវៀតណាម រួមជាមួយតំណាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានទៅទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Khon Kaen ។

ស្វាគមន៍គណៈប្រតិភូ នៅខាងសាកលវិទ្យាល័យ Khon Kaen  គឺលោកសាស្ត្រាចារ្យរង បណ្ឌិត Keeratiporn Jutawiriya នាយកមជ្ឈមណ្ឌលសិក្សាអាស៊ាន សាកលវិទ្យាល័យ Khon Kaen និងលោកសាស្ត្រាចារ្យរង បណ្ឌិត Thananan Boonwanna ប្រធានក្រុមប្រឹក្សាគ្រប់គ្រងនៃមុខវិជ្ជាសិក្សាមេគង្គ រួមជាមួយសាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ Khon Kean។

leftcenterrightdel
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Tung ប្រគល់សៀវភៅ “លោកប្រធានហូជីមិញនៅប្រទេសថៃ” ជូនមជ្ឈមណ្ឌលសិក្សាអាស៊ាន សាកលវិទ្យាល័យ Khon Kean ប្រទេសថៃ។ រូបថត៖ VNA

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសិក្សារវាងសាកលវិទ្យាល័យ Khon Kaen និងគ្រឹះស្ថានអប់រំវៀតណាម រួមទាំងបញ្ហាសំខាន់ៗមួយចំនួនដូចជា ផែនការអភិវឌ្ឍការបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យ Khon Kaen ការលើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវលើបញ្ហាមេគង្គ វប្បធម៌ ការអប់រំ និងការតភ្ជាប់អ្នកប្រាជ្ញរវាងប្រទេសទាំងពីរ។

ជាពិសេស ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម នៃមហាវិទ្យាល័យ សង្គមសាស្រ្ត និងមនុស្សសាស្ត្រ សាកលវិទ្យាល័យ Khon Kaen ដោយមានគោលដៅក្លាយជា «មជ្ឈមណ្ឌលសិក្សា» ដ៏ទូលំទូលាយមួយលើការសិក្សាអំពីវៀតណាម។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen រួមជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម នឹងពិភាក្សា និងឈានដល់កិច្ចព្រមព្រៀងបន្ថែមជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Khon Kaen លើបញ្ហានេះ៕

បកប្រែដោយ Thanh Cong