បច្ចុប្បន្ន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានដាក់ជូននាយករដ្ឋមន្ត្រីដើម្បីពិចារណា ដោយអនុញ្ញាតឱ្យខេត្តដាក់ឡាក់រៀបចំឯកសារវិទ្យាសាស្ត្រនៃបេតិកភណ្ឌវប្បធម៌អរូបី “ចំណេះដឹងអំពីការដាំដុះ និងកែច្នៃកាហ្វេ នៅខេត្តដាក់ឡាក់” ដើម្បីចុះបញ្ជីក្នុងបញ្ជីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។ នោះគឺជាព័ត៌មានដែលផ្តល់ដោយលោក Tran Hong Tien នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់នៅក្នុងសន្និសីទវិទ្យាសាស្ត្រ “ខ្សែសង្វាក់តម្លៃឧស្សាហកម្មកាហ្វេសកល - ការអភិវឌ្ឍសកល ក្នុងស្រុក និងប្រកបដោយចីរភាព” ដែលបានធ្វើឡើងនៅថ្ងៃទី ៦ ខែធ្នូ នៅសារមន្ទីរកាហ្វេពិភពលោក (ដាក់ឡាក់)។

leftcenterrightdel
សិក្ខាសាលានេះផ្តោតលើការបញ្ជាក់អត្តសញ្ញាណក្នុងស្រុក តម្លៃសកល និងបេតិកភណ្ឌវប្បធម៌ - ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មកាហ្វេ។ រូបថត៖ H'Xíu/VOV-Tay Nguyen

លោក Tran Hong Tien បានមានប្រសាសន៍ថា “សិក្ខាសាលាអន្តរជាតិនេះមានគោលបំណងវាយតម្លៃយ៉ាងទូលំទូលាយអំពីការអនុវត្តកាហ្វេរបស់ខេត្ត ដាក់ឡាក់ក៏ដូចជាចំណេះដឹងអំពីការដាំ និងការថែទាំកាហ្វេ ដើម្បីរៀបចំជំហានបន្ទាប់សម្រាប់ការរៀបចំឯកសារ។ ដោយហេតុនេះ យើងបន្តកសាងវប្បធម៌កាហ្វេ ណែនាំ និងផ្សព្វផ្សាយកាហ្វេរបស់ខេត្តដាក់ឡាក់ដល់មនុស្សគ្រប់គ្នា និងប្រទេសនានាជុំវិញពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ ណែនាំការអនុវត្តបេតិកភណ្ឌ ដែលជាបេតិកភណ្ឌពិសេសរបស់ក្រុមជនជាតិ Ede នៅក្នុងតំបន់”។

leftcenterrightdel
លោក Tran Hong Tien សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត បានថ្លែងសុន្ទរកថាបើកសិក្ខាសាលា។ រូបថត៖ H'Xíu/VOV-Tay Nguyen

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ដាក់ឡាក់សហការជាមួយសាកលវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ។

leftcenterrightdel
ការកែច្នៃកាហ្វេប្រពៃណីរបស់ជនជាតិ Ede។ រូបថត៖ H’Xíu/VOV-Tay Nguyen

នៅក្នុងសិក្ខាសាលានេះ អ្នកវិទ្យាសាស្ត្របានផ្តោតលើការពិភាក្សាអំពីខ្លឹមសារជាច្រើន ជាពិសេសសង្កត់ធ្ងន់លើវិធីសាស្រ្តស្រាវជ្រាវកាហ្វេពីទស្សនៈនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលមានតម្លៃសកលដោយមិនបាត់បង់អត្តសញ្ញាណក្នុងស្រុក៕

បកប្រែដោយ Duy Hoan