នៅក្នុងជំនួប លោកវរសេនីយ៍ឯក Nguyen Hong Hai បានសម្តែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូគ្រប់គ្រងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឡាវ និងជូនពរគណៈប្រតិភូទទួលបានលទ្ធផលល្អក្នុងកម្មវិធីបណ្តុះបណ្តាល ទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងជាច្រើន ហើយមានចំណាប់អារម្មណ៍ល្អៗក្នុងអំឡុងពេលបំពេញការងារនៅវៀតណាម។ លោកវរសេនីយ៍ឯក Nguyen Hong Hai បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូបានរួមចំណែកដល់ការពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធវៀតណាម-ឡាវ ឡាវ-វៀតណាម ដែលត្រូវបានកសាង និងអភិវឌ្ឍក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍

លោក Peng Latkhamphoumy បានថ្លែងអំណរគុណចំពោះកាសែតកងទ័ពប្រជាជន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈប្រតិភូក្នុងការផ្លាស់ប្តូរជំនាញ។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារលើកនេះបានរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព បង្កើនការចែករំលែក និងផ្លាស់ប្តូរជំនាញរវាងសារព័ត៌មាននៃប្រទេសទាំងពីរ ព្រមទាំង បង្កើតមូលដ្ឋានសំខាន់មួយសម្រាប់លើកឡើងវិធីសាស្រ្តជម្រុញកិច្ចសហប្រតិបត្តិការសារព័ត៌មាននាពេលអនាគតដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh