កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ឡាវ បង្កើតការអភិវឌ្ឍដ៏រុងរឿង
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញចូលរួមសន្និសីទជម្រុញការវិនិយោគវៀតណាម-ឡាវ ក្រោមប្រធានបទ៖ "កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ - បង្កើតការអភិវឌ្ឍដ៏រុងរឿង"។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញចូលរួមសន្និសីទជម្រុញការវិនិយោគវៀតណាម-ឡាវ ក្រោមប្រធានបទ៖ "កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ - បង្កើតការអភិវឌ្ឍដ៏រុងរឿង"។ (រូបថត៖ VNA) |
មានប្រសាស៍នៅក្នុងសន្និសីទនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យសហគមន៍ធុរកិច្ច ក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ អនុវត្តជាបន្ទាន់នៃកិច្ចព្រមព្រៀង និងការតម្រង់ទិសកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក៏ដូចជារដ្ឋាភិបាលទាំងពីរ។
ដោយបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងភាពជិតស្និទ្ធជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ» គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា ដោយមានការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំ ប្រជាជន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ វៀតណាម និងឡាវ ពិតជានឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយប្រជាជននឹងកាន់តែមានភាពរុងរឿង និងសុភមង្គល។
នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា គម្រោងវិនិយោគនីមួយៗរបស់សហគ្រាសនៃប្រទេសទាំងពីរមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មចំពោះទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវផងដែរ។
នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរបានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយដើម្បីលុបបំបាត់ភាពជាប់គាំង និងឧបសគ្គអំពីច្បាប់ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Duy Hoan