នេះគឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រមួយដែលនៅជិតព្រំដែនវៀតណាម។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងបង្កើនសកម្មភាពពាណិជ្ជកម្ម logistics និងទេសចរណ៍រវាងប្រទេសទាំងពីរ។

សាជីវកម្មផ្លូវដែកជាតិចិនបានឲ្យដឹងថា ផ្លូវដែកល្បឿនលឿននេះមានពីរផ្នែកគឺ Nanning-Chongzuo (ដាក់ឲ្យដំណើរការពីឆ្នាំ២០២២) និងផ្នែក Chongzuo-Pingxiang ដែលមានប្រវែង ៨១ គីឡូម៉ែត្រ ដែលបានបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ៥ ខែធ្នូ។

leftcenterrightdel
បច្ចុប្បន្ន ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនវែងបំផុតនៅលើពិភពលោក (រូបថត៖ vnanet.vn)

ការបើកផ្លូវនេះបង្កើតផ្លូវដឹកជញ្ជូនល្បឿនលឿនដែលតភ្ជាប់ពីតំបន់ស្វយ័ត Guangxi Zhuang ទៅកាន់ច្រកព្រំដែន Youyiguan-Pingxiang ដែលនៅជាប់នឹងច្រកព្រំដែន Huu Nghi – Lang Son នៃប្រទេសវៀតណាម។

ផ្លូវល្បឿនលឿននេះនឹងជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ឆ្លងដែន និងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់រវាងវៀតណាម និងចិន ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច ភ្ញៀវទេសចរ និងបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងអាស៊ាន និងចិននាពេលខាងមុខ៕

បកប្រែដោយ Thanh Cong