និមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងចិន
កប.អនឡាញ - នៅរសៀលថ្ងៃទី៤ ខែធ្នូ នៅទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai សមាជិកាការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai បានទទួលជំនួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកដែលប្រគល់ជូនដោយរដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅវៀតណាម ដើម្បីជួយគាំទ្រដល់ប្រជាជនឲ្យជំនះផលវិបាកនៃទឹកជំនន់។
    |
 |
|
លោកស្រី Bui Thi Minh Hoai ទទួលប្រាក់ជំនួយជានិមិត្តរូបពីលោក He Wei (រូបថត៖ vnanet.vn) |
លោក He Wei បានបញ្ជាក់ថា ទោះបីជាជំនួយឧបត្ថម្ភនេះមិនច្រើនក៏ដោយ ក៏បង្ហាញពីមនោសញ្ចេតនាដែលប្រជាជនចិនផ្ដល់ដល់ប្រជាជនវៀតណាម ក្នុងគោលបំណងរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងដំណើរជំនះការលំបាកនេះ។
ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនចិន ដែលបានយកចិត្តទុកដាក់ដល់ប្រជាជនវៀតណាមក្នុងគ្រាលំបាកនេះ។ លោកស្រីបញ្ជាក់ថា ប្រាក់ជំនួយចំនួន ៥០០,០០០ ដុល្លារអាមេរិក គឺពិតជាអំណោយដ៏មានអត្ថន័យ ដែលជាការបង្ហាញពីសាមគ្គីភាព និងមិត្តភាពដ៏ស្មោះត្រង់ ដែលត្រូវបានកសាងឡើងដោយលោកប្រធាន ហូ ជីមិញ និងលោកប្រធាន ម៉ៅ សេទុង។ នាពេលខាងមុខ លោកស្រី Bui Thi Minh Hoai សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន គាំទ្រដល់អង្គការសង្គម និងមហាជន ក្នុងការបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការ...៕
បកប្រែដោយ Thuy Anh