ក្នុងស្មារតីមិត្តភាព ភាគីទាំងពីរបានបូកសរុបសមិទ្ធផលការងារសម្របសម្រួលក្នុងការគ្រប់គ្រងការពារព្រំដែន ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។ ព្រមទាំង​ សម្រេចបាននូវការយល់ដឹងរួមគ្នា ក្នុងការងារគ្រប់គ្រងការពារព្រំដែននា ពេលខាងមុខ។

leftcenterrightdel
លោកវរសេនីយ៍ឯក Tong Junlong ប្រធាននយោបាយកងទ័ពការពារព្រំដែនតំបន់ Mengzi ប្រគល់ផ្កាជូនលោកវរសេនីយ៍ឯក Truong Minh Duc មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau

ភាគីទាំង​ពីរ​សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងការពារព្រំដែន ខ្សែបន្ទាត់ព្រំដែនជាតិ និងបង្គោលព្រំដែន  រក្សាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវឯកសារច្បាប់ចំនួនបីស្តីពីព្រំដែនគោកវៀតណាម-ចិន កិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែនរវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ និងការយល់ដឹងរួមដែលសម្រេចបានតាមរយៈកិច្ចប្រជុំជាច្រើននៅគ្រប់កម្រិត ​រក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន បង្កើតបរិយាកាសអំណោយផលដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ភាគីទាំងពីរ​អនុវត្តយ៉ាងម៉ឺងម៉ាត់​នូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលសម្រេចបានតាមរយៈកិច្ចប្រជុំ​ពិភាក្សាជាច្រើន ជាពិសេសការអនុវត្តយន្តការផ្លាស់ប្តូរព័ត៌មានតាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ ការរៀប​ច​​កិច្ចប្រជុំជាប្រចាំ និង​ជាបន្ទាន់​​។ ភាគីទាំងពីរបានឯកភាពគ្នាដឹកនាំអង្គភាពក្រោមឱវាទរបស់ខ្លួនឱ្យបន្តសម្របសម្រួលក្នុងការរៀបចំសកម្មភាពយាម​ល្បាតទ្វេភាគីនៅតាមព្រំដែន យោង​តាមផែនការដែលបានកំណត់នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ លើកទី ១៣ ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Mile, Honghe Hanizu Yizu Zizhizhou (ប្រទេសចិន)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ភាគីទាំង​ពីរ​បាន​សម្របសម្រួលយ៉ាងសកម្មក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងការរំលោភច្បាប់នៅតំបន់ព្រំដែនដូចជា៖ ការចេញចូលខុសច្បាប់ ការស្នាក់នៅខុសច្បាប់ ការធ្វើពលកម្មខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរមនុស្ស។ល។

leftcenterrightdel
ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៦

ភាគីទាំងពីរក៏បានឯកភាពគ្នាលើកកម្ពស់ការផ្សព្វផ្សាយអំពីគោលនយោបាយច្បាប់ជូនប្រជាជននៅតំបន់ព្រំដែន បង្កើន​សកម្មភាពផ្លាស់ប្តូរមិត្តភាពនៅក្នុងឱកាសពិធីបុណ្យធំៗ និងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសទាំងពីរ របស់កងកម្លាំងការពារព្រំដែន។ ក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តការចុះហត្ថលេខាស្តីពីការចងសម្ព័ន្ធមេត្រីភាពលំនៅឋាននៅទាំងសងខាងព្រំដែន ស្របតាមសំណើ និងផែនការរបស់អាជ្ញាធរនៅទាំងសងខាងនៃព្រំដែន បន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការកសាងព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍ...

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៦។

បកប្រែដោយ Duy Hoan