សន្និសីទនេះមានការចូលរួមពីអ្នកជំនាញអន្តរជាតិ តំណាងទីក្រុងនានាក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅក្នុងប្រទេសជប៉ុន ចិន ថៃ ឥណ្ឌូនេស៊ី... ដើម្បីពិភាក្សា និងបង្កើនការតភ្ជាប់សកលក្នុងការរៀបចំពិធីបុណ្យរចនាច្នៃប្រឌិតនិយាយដោយឡែក និងការកសាងទីក្រុងច្នៃប្រឌិតនិយាយរួម។

បន្ទាប់ពី ៦ ឆ្នាំនៃការក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ទីក្រុងហាណូយមានសកម្មភាពជាច្រើនដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងទីក្រុងច្នៃប្រឌិត។ ទីក្រុងនេះបាននិងកំពុងបញ្ជាក់ពីតួនាទីជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានភាពស្វាហាប់ និងច្នៃប្រឌិតនៅអាស៊ី។

leftcenterrightdel
ប្រតិភូដែលចូលរួមសន្និសីទ (រូបថត៖ nhandan.vn)

លោក Jonathan Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម បានចាត់ទុកថា ទីក្រុងហាណូយបានកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតដ៏ស្វាហាប់៖ ពិធីបុណ្យដែលធ្វើឲ្យកន្លែងសាធារណៈមានភាពរស់រវើក បណ្តាញដែលភ្ជាប់សហគមន៍ និងគំនិតផ្តួចផ្តើមដែលផ្តល់អំណាចដល់អ្នករចនាវ័យក្មេងដើម្បបង្កើតឱកាសសម្រាប់ពួកគេបង្កើតអនាគតថ្មីសម្រាប់ទីក្រុង។

នៅក្នុងសន្និសីទនេះ តំណាងនៃទីក្រុងច្នៃប្រឌិតដូចជា ឈៀងម៉ៃ (ប្រទេសថៃ) Asahikawa (ប្រទេសជប៉ុន) Deagu (កូរ៉េខាងត្បូង)... បានចែករំលែកបទពិសោធន៍ក្នុងការកសាងទីក្រុងច្នៃប្រឌិត វិធីសាស្រ្តសហប្រតិបត្តិការរវាងរដ្ឋ ជាមួយឯកជន និងសហគមន៍ វិធីសាស្រ្តដើម្បីលើកទឹកចិត្តភាពច្នៃប្រឌិតនៃយុវជន។

តំណាងនៃទីក្រុងច្នៃប្រឌិតជាច្រើននៅក្នុងប្រទេសវៀតណាម ដូចជា Da Nang Lam Dong... ក៏បានចែករំលែកបទពិសោធន៍ក្នុងការកសាងទីក្រុងច្នៃប្រឌិតនៅក្នុងមូលដ្ឋានផងដែរ។ មូលដ្ឋានទាំងអស់បានសង្កត់ធ្ងន់លើតួនាទីរបស់សហគមន៍ ការចូលរួម និងការបង្កើតលក្ខណៈងាយស្រួលរបស់អាជ្ញាធរ។

បទពិសោធន៍ទាំងនេះមិនត្រឹមតែជួយទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែថែមបង្កើតឱកាសសម្រាប់មូលដ្ឋានផ្សេងទៀតនៃប្រទេសវៀតណាមដែលចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ រៀនពីបទពិសោធន៍ដើម្បីអនុវត្តនៅក្នុងមូលដ្ឋានរបស់ពួកគេ៕

បកប្រែដោយ Thuy Anh