កិត្តិនាមនេះគឺជាការទទួលស្គាល់ដោយសហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ និងច្នៃប្រឌិតរបស់ទីក្រុងហាណូយក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលមនុស្សទាំងអស់មានឱកាសរៀនសូត្រពេញមួយជីវិត រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ដូច្នេះ មកទល់បច្ចុប្បន្ននេះ វៀតណាមមានទីក្រុងចំនួន ៦ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។

leftcenterrightdel
រូបថតឧទាហរណ៍៖ vov.vn

មុនពេលទីក្រុងហាណូយ ទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ។

លោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ បានមានប្រសាសន៍ថា នេះគឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីការលើកទឹកចិត្តដល់ការសិក្សាពេញមួយជីវិត និងការកសាងប្រទេសទាំងមូលឱ្យក្លាយជាសង្គមសិក្សា។ យោងតាមលោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមអមអង្គការ UNESCO នេះគឺជាសេចក្តីរីករាយរួម សម្រាប់ទីក្រុងហាណូយ និងវៀតណាម ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អឥតខ្ចោះរវាងវៀតណាម និងអង្គការយូណេស្កូ៕

បកប្រែដោយ Thanh Cong