នៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ ថែទាំចំពោះជនពិការមិនត្រឹមតែជាការទទួលខុសត្រូវខាងសីលធម៌ប៉ុណ្ណោះទេ ថែមទាំងជារង្វាស់នៃអរិយធម៌សម័យទំនើប ជាតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើភារកិច្ចនាពេលខាងមុខយ៉ាងដូច្នេះថា៖ “លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ លុបបំបាត់ការរើសអើង ជំរុញសង្គមមួយដែលគ្មានរបាំងឧបសគ្គសម្រាប់មនុស្សទាំងអស់គ្នា។ ជាមួយគ្នានេះ ចាំបាច់ត្រូវលើកទឹកចិត្តវិស័យឯកជន អង្គការសង្គម និងសហគមន៍ឱ្យចូលរួមយ៉ាងទូលំទូលាយ ក្នុងសកម្មភាពជួយឧបត្ថម្ភជនពិការ ចាប់ពីការបង្កើតការងារ ការបង្កើតផលិតផល និងសេវាកម្មដែលងាយស្រួលប្រើប្រាស់ ពង្រីកមជ្ឈមណ្ឌលស្តារនីតិសម្បទា សម្រាប់ជនពិការនៅតាមមូលដ្ឋាន ដោយធានាថា ជនពិការទទួលបានការត្រួតពិនិត្យ សុខភាពជាប្រចាំ”។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានចាត់តាំងឱ្យស្ថាប័នពាក់ព័ន្ធកសាង ផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ជនពិការជាង ៧ លាននាក់ទូទាំងប្រទេស៕

តាម vovworld.vn