ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៥១០,០០០ នាក់ កើនឡើងជាង ៣២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកមានចំនួន ៥៩០,០០០ នាក់ កើនឡើង ២៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

leftcenterrightdel
ប្រជាជន និងភ្ញៀវទេសចរទៅទស្សនា និងថតរូបនៅសួនផ្កា Xuan (សង្កាត់ Ngu Hanh Son ទីក្រុង Da Nang)

ប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៣,៩៦០ ពាន់លានដុង កើនឡើង ៣៤%។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ នាវាទេសចរណ៍ចំនួនបួនគ្រឿងបានចូលចតនៅកំពង់ផែ Tien Sa ដោយនាំភ្ញៀវទេសចរចំនួន ៤,២០០ នាក់ និងនាវិកចំនួន ២,៣០០ នាក់ (មកពីចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់។ល។) ទៅទស្សនាទីតាំងល្បីៗនៅក្នុងទីក្រុង Da Nang ដូចជា៖ រម្មណីយដ្ឋាន Ngu Hanh Son, វត្ត Linh Ung-Son Tra, សារមន្ទីរចម្លាក់ Cham, វិថីបុរាណ Hoi An, My Son, ព្រៃដូង Cam Thanh។ល៕

បកប្រែដោយ Huyen Trang