ក្នុងកិច្ចពិភាក្សា លោក Bui Thanh Son បានចាត់ទុកថា ពិភពលោកកំពុងមានការផ្លាស់ប្តូរសំខាន់ៗ បង្ហាញពីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅក្នុងទំនាក់ទំនងអន្តរជាតិ តុល្យភាពអំណាចរវាងប្រទេសធំៗ និងការលេចឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត សន្តិសុខតាមអ៊ីនធឺណិត... ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពនេះ វៀតណាមតែងតែរក្សាសន្តិភាព ស្ថិរភាព និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ។ វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ពឹងលើខ្លួនឯង ពិពិធកម្ម ពហុភាគី ជាមិត្ត ជាដៃគូគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

leftcenterrightdel
លោក Bui Thanh Son ថ្លែងមតិនៅវេទិកា (រូបថត៖ វេទិកាច្រកទ្វារសកលទីពីរ (GGF2))

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍។

* ក្នុងឱកាសចូលរួម GGF2 លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោកស្រី Teresa Ribera អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអឺរ៉ុប (EC) ទទួលបន្ទុកការផ្លាស់ប្តូរបៃតង យុត្តិធម៌ និងការប្រកួតប្រជែង នៅទីស្នាក់ការ EC៕

បកប្រែដោយ Thuy Anh