វៀតណាមស្នើឲ្យបែលហ្ស៊ិក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប
ក្នុងឱកាសចូលរួមវេទិកា Global Gateway លើកទី២ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយលោក Peter De Roover ប្រធានរដ្ឋបែលហ្ស៊ិក។
លោក Bui Thanh Son បានស្នើឱ្យបែលហ្ស៊ិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុបក្នុងឆ្នាំនេះ តាមនោះ ការពារសិទ្ធិ និងលើកទឹកចិត្តសហគ្រាសបែលហ្ស៊ិកជំរុញការវិនិយោគនៅវៀតណាម។
    |
 |
លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយលោក Peter De Roover (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបែលហ្ស៊ិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ហើយលើកសំឡេងដើម្បីជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿងស្តីពីការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់គ្រប់គ្រងន (IUU) សម្រាប់ជលផលវៀតណាម។
រីឯខ្លួនវិញ លោក Peter De Roover បានអះអាងថា បែលហ្ស៊ិកយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាមលើវិស័យដូចជា ពាណិជ្ជកម្ម-វិនិយោគ កសិកម្មបច្ចេកវិទ្យាខ្ពស់ កំពង់ផែសមុទ្រ ភស្តុភារ និងការប្រែប្រួលអាកាសធាតុ៕
តាម vovworld.vn