leftcenterrightdel
ទិដ្ឋភាពនៃការពិភាក្សា (រូបថត៖ Anh Hien/VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី និងស្វីស គណៈប្រតិភូ Khanh Hoa ដឹកនាំដោយលោក Nguyen Khac Toan - លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជួបពិភាក្សាការងារជាមួយវេទិកាសេដ្ឋកិច្ចស្វីស - វៀតណាម (SVEF) នៅទីក្រុង Zurich (ស្វីស)។

ទទួលស្វាគមន៍គណៈប្រតិភូ លោកបណ្ឌិត Philipp Rösler - ប្រធាន SVEF បានឲ្យដឹងថា អង្គភាព​អាជីវកម្មនៅប្រទេសស្វីសនិយាយដោយឡែក​ និងអឺរ៉ុបនិយាយ​រួម បានវាយតម្លៃខ្ពស់ចំពោះសក្តានុភាព សមិទ្ធិផល និងផែនការអភិវឌ្ឍន៍នាពេលខាងមុខរបស់វៀតណាម។

leftcenterrightdel
លោកបណ្ឌិត Philipp Rösler ប្រធាន SVEF បានស្វាគមន៍គណៈប្រតិភូមកពីខេត្ត Khanh Hoa (រូបថត៖ Anh Hien/VNA)

តាមលោកបណ្ឌិត Philipp Rösler ថា វៀតណាមកំពុងមាន​កាលានុវត្តភាពដ៏អស្ចារ្យក្នុងវិស័យសក្ដានុពល ដែលអាចបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញអង្គភាព​​អាជីវកម្មរបស់ភាគីទាំងពីរឲ្យ​បង្កើត និងក្លាយជាដៃគូក្នុងវិស័យសំខាន់ៗ។

រីឯខ្លួនវិញ លោក Nguyen Khac Toan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានថ្លែងអំណរគុណចំពោះស្ថានទូតវៀតណាមប្រចាំនៅស្វីសដែលបានគាំទ្រចំពោះសកម្មភាពរបស់គណៈប្រតិភូ ហើយស្នើឱ្យ SVEF ភ្ជាប់អង្គភាព​​អាជីវកម្មស្វីសជាមួយ Khanh Hoa ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សានេះផងដែរ តំណាងរបស់ SIX, JANZZ.Technoly, Health Tech Fund និងសភាពាណិជ្ជកម្មស្វីស-អាស៊ី (SACC) បានចែករំលែកអំពីសកម្មភាពរបស់ពួកគេ ហើយបានបង្ហាញពីបំណងចង់ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយខេត្ត Khanh Hoa នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan