នៅក្នុងសន្និសីទនោះ របាយការណ៍ជាច្រើនត្រូវបានបង្ហាញដូចជា៖ “គោលនយោបាយស្ដីពីការរួមផ្សំវេជ្ជសាស្ត្របុរាណ និងវេជ្ជសាស្ត្រទំនើបរបស់ចិន និងយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្របុរាណរវាងចិន និងវៀតណាម”, “លទ្ធផលដំបូងនៃកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្របុរាណរវាងសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន Nanjing និងមន្ទីរពេទ្យយោធាលេខ១៧៥” “ការចែករំលែកបទពិសោធន៍ក្នុងការសិក្សា និងការអនុវត្តវេជ្ជសាស្ត្របុរាណនៅមន្ទីរពេទ្យយោធាលេខ១៧៥”។ល។ តាមរយៈសន្និសីទនេះ ភាគីទាំងឡាយបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការស្រាវជ្រាវ ការសាកល្បង ការផ្លាស់ប្តូរ និងការផ្ទេរបច្ចេកវិទ្យា។

leftcenterrightdel
ប្រតិភូជាតិ និងអន្តរជាតិចូលរួមសន្និសីទវិទ្យាសាស្ត្រ

ថ្លែងមតិក្នុងសន្និសីទ លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានសង្កត់ធ្ងន់ថា ផ្នែកវេជ្ជសាស្ត្របុរាណរបស់វៀតណាម និងចិនត្រូវបានបង្កើតតាំងពីយូរយារណាស់មកហើយ និងមានលក្ខណៈស្រដៀងគ្នាជាច្រើន។ វេជ្ជសាស្ត្របុរាណមិនត្រឹមតែជាវិធីសាស្ត្រថែទាំសុខភាពប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ ដែលត្រូវអភិរក្ស អភិវឌ្ឍ និងរួមផ្សំជាមួយវេជ្ជសាស្ត្រទំនើប ដើម្បីបំពេញតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើង។

លោកឧត្តមសេនីយ៍ត្រី បណ្ឌិត Tran Quoc Viet នាយកមន្ទីរពេទ្យយោធាលេខ ១៧៥ បានអះអាងថា សន្និសីទនេះគឺជាវេទិកាវិទ្យាសាស្ត្រសម្រាប់អ្នកជំនាញចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ផ្ទេរបច្ចេកវិទ្យា តាមរយៈនោះ លើកកម្ពស់តម្លៃវេជ្ជសាស្ត្របុរាណ រួមផ្សំជាមួយនឹងវេជ្ជសាស្ត្រទំនើបក្នុងការថែទាំសុខភាពប្រជាជន ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតជាច្រើន៕

បកប្រែដោយ Thuy Anh