លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម គាំទ្រធនាគារ IBK បង្កើតនីតិបុគ្គលថ្មីនៅវៀតណាម
កប.អនឡាញ - លោក Kim Sung Tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បូងរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ។
ក្នុងជំនួបជាមួយលោក Kim Sung Tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បូង (IBK) នារសៀលថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសកូរ៉េខាងត្បូងដែលផលិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ... លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅវៀតណាមមានសហគ្រាសធុនតូច និងមធ្យមជាង ៩៨% ក្នុងចំណោមសហគ្រាសសរុបជាង ៩៤ ម៉ឺនសហគ្រាសដែលកំពុងដំណើរការក្នុងខឿនសេដ្ឋកិច្ច។
    |
 |
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Kim Sung Tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បូង (IBK) (រូបថត៖ vnanet.vn) |
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោកប្រធាន IBK បានពិភាក្សាលើខ្លឹមសារដូចជា ការគាំទ្រឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម; ការកសាងទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យម ជាមួយសហគ្រាសធំសហគ្រាស និងសកល; គាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាថ្មីៗ។
ចំណែកលោក Kim Sung Tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បូង រំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ ជាពិសេសជួយដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងចូលរួមក្នុងគម្រោងទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគហិរញ្ញវត្ថុ...
បកប្រែដោយ Duy Hoan