វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក
កប.អនឡាញ - ក្នុងស្មារតីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាមសង្ឃឹមថា ប្រទេសនានានឹងទុកការខ្វែងគំនិតគ្នានៅមួយអន្លើ ដើម្បីឲ្យកិច្ចប្រជុំសម្រេចបានការឯកភាពគ្នា និងជោគជ័យ។
បន្ទាប់ពីជោគជ័យនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) នោះ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM+) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានចំនួន ១០ ទីម័រខាងកើត លេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូចំនួន ៩ ក្រោមការដឹកនាំរបស់ប្រធានអាស៊ានឆ្នាំ ២០២៥ ម៉ាឡេស៊ី។
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក |
អង្គប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM+WG) របាយការណ៍របស់លេខាធិការដ្ឋានអាស៊ានស្តីពីស្ថានភាពថ្មីៗរបស់អាស៊ាន និងបានធ្វើបច្ចុប្បន្នភាពការអនុវត្តផែនការការងាររបស់ក្រុមអ្នកជំនាញ ADMM+ សម្រាប់រយៈពេល ២០២៤-២០២៧ ហើយបានពិនិត្យលើសេចក្តីព្រាងសេចក្តីថ្លែងការរួមប្រធានបទនៃកិច្ចប្រជុំ ADMM+ ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃ ADMM+។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ការអនុម័តសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ ADSOM+ ក្នុងឱកាសខួបលើកទី ១៥ នៃ ADMM+ មានសារៈសំខាន់ បង្ហាញពីសាមគ្គីភាព ចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងស្មារតីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាមសង្ឃឹមថា បណ្តាប្រទេសនានាគប្បីទុកការខ្វែងគំនិតគ្នានៅមួយអន្លើដើម្បីឲ្យកិច្ចប្រជុំសម្រេចបានឯកភាពគ្នា និងជោគជ័យ។ វៀតណាមបញ្ជាក់ពីការគាំទ្ររបស់ខ្លួនក្នុងកម្រិតខ្ពស់បំផុតសម្រាប់ការសម្រេចចិត្តរបស់ប្រធានអាស៊ានឆ្នាំ២០២៥។
នៅខាងក្រៅកិច្ចប្រជុំ ADSOM និង ADSOM+ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេសថៃ និងនូវែលសេឡង់ និងជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃអូស្ត្រាលី ចិន រុស្ស៊ី សហរដ្ឋអាមេរិក និងឥណ្ឌា៕
បកប្រែដោយ Duy Hoan