លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន
កប.អនឡាញ - នាថ្ងៃទី ២៤ កញ្ញា នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) បានប្រព្រឹត្តទៅក្រោមអធិបតីរបស់ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះមានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន និងទីម័រឡេស្តេ។ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំ។