ក្នុងរយៈពេលកន្លងមក ការរៀបចំការហ្វឹកហ្វឺនសម្រាប់កងពេទ្យកម្រិត ២ លេខ៧ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ចប់យ៉ាងល្អ ដោយធានាបាននូវនីតិវិធីស្តង់ដារតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ជាពិសេសជំនាញវេជ្ជសាស្ត្រ ចំណេះដឹងយ៉ាងស៊ីជម្រៅអំពីការរក្សាសន្តិភាព ការហ្វឹកហ្វឺនមុនដាក់ពង្រាយ... ធានាថាកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ ៧ បំពេញល្អភារកិច្ចនៅស្ថានបេសកកម្ម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ធ្វើជាសាក្សីលើការប្រគល់ជូនរវាងអង្គភាពទាំងពីរ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះអង្គភាពទាំងឡាយដែលបានសម្របសម្រួលក្នុងការរៀបចំការហ្វឹកហ្វឺនយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់សម្រាប់កងពេទ្យកម្រិត ២ លេខ៧ ព្រមទាំងស្នើឱ្យកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ៧ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវទស្សនៈ និងមាគ៌ាកិច្ចការបរទេសរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ វិន័យយោធា ច្បាប់អន្តរជាតិ សាមគ្គីភាពក្នុងផ្ទៃក្នុង និងសាមគ្គីភាពអន្តរជាតិ បង្កើតកម្លាំង ដើម្បីបំពេញរាល់ភារកិច្ចបានល្អ។ កងពេទ្យកម្រិត ២ លេខ៧ ត្រូវលើកកម្ពស់ប្រពៃណីរបស់មន្ទីរពេទ្យមុនៗ ប្រកាន់ខ្ជាប់នូវស្ថានការណ៍ជាប្រចាំ ផ្តល់យោបល់ដល់ស្ថាប័នមានសមត្ថកិច្ច និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈឱ្យបានល្អ។ កងពេទ្យកម្រិត២ លេខ៧ ចាំបាច់ត្រូវរីកសាយភាយយ៉ាងសកម្មនូវតម្លៃវប្បធម៌របស់កងទ័ពលោក អ៊ំ ហូ ដល់មិត្តភក្តិអន្តរជាតិ អនុវត្តយ៉ាងសកម្មនូវសកម្មភាពចលនាមហាជន វប្បធម៌ និងជួយឧបត្ថម្ភប្រជាជនក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ឯក Phung Si Tan ក៏បានស្នើឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធាលេខ ១៧៥ ជានិច្ចកាលតាមដាន និងយកចិត្តទុកដាក់ចំពោះការណែនាំរាល់សកម្មភាពរបស់កងពេទ្យកម្រិត២ លេខ៧ នៅស្ថានបេសកកម្ម។ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធានាសិទ្ធិនយោបាយ និងអនុវត្តគោលនយោបាយសម្រាប់គ្រួសាររបស់កងទ័ពឱ្យបានល្អ ដើម្បីឲ្យកម្មាភិបាល និងបុគ្គលិកម្នាក់ៗ នៃកងពេទ្យកម្រិត២ លេខ៧ មានអារម្មណ៍ស្ងប់ចិត្ត និងរំភើបនៅពេលបំពេញបេសកកម្មអន្តរជាតិ៕

បកប្រែដោយ Huyen Trang