leftcenterrightdel
សមាជិកសម្ព័ន្ធយុវជននៃកងពេទ្យកម្រិត២ លេខ៦ ស្កែន QR code ដើម្បីគាំទ្រចលនាបរិច្ចាគជួយគុយបា

ទោះបីជាលក្ខខណ្ឌការងារនៅទ្វីបអាហ្រ្វិកនៅតែមានភាពលំបាកក្តី ប៉ុន្តែក្នុងស្មារតីជ្រោមជ្រែងយ៉ាងសកម្មចំពោះការអំពាវនាវរបស់មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម សម្ព័ន្ធយុវជននៃកងពេទ្យកម្រិត២ លេខ៦ បានរៀបចំកម្មវិធីគាំទ្រតាមរយៈការស្កែន QR code និងទទួលបានការចូលរួមយ៉ាងក្លៀវក្លាពីកម្មាភិបាល និងបុគ្គលិកទាំងឡាយ។ ការរួមចំណែកនីមួយៗ មិនថាតូចតាចយ៉ាងណានោះទេ គឺជាទង្វើដ៏ថ្លៃថ្នូ បង្ហាញពីមនោសញ្ចេតនា និងការចែករំលែកជាមួយប្រទេស និងប្រជាជនគុយបា ដែលជាមិត្តដ៏ស្មោះត្រង់របស់ប្រទេស និងប្រជាជនវៀតណាម។

leftcenterrightdel
សកម្មភាពនេះទទួលបានការជ្រោមជ្រែងយ៉ាងក្លៀវក្លាពីកម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជននៃកងពេទ្យកម្រិត២ លេខ៦

កម្មវិធី “៦៥ ឆ្នាំនៃមនោសញ្ចេតនាវៀតណាម-គុយបា” គឺជាឱកាសសម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដើម្បីលើកកំពស់ចំណងមិត្តភាពស្អិតល្មួត ពូនជ្រំថែមទៀតនូវមនោសញ្ចេតនាជិតស្និទ្ធពិសេសរវាងប្រជាជាតិទាំងពីរ វៀតណាម-គុយបា៕

បកប្រែដោយ Huyen Trang