វេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ១២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា ដោយមានប្រធានបទសំខាន់ "រួមគ្នាការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព" រួមមាន ៤ សម័យប្រជុំពេញអង្គ និង ៨ វគ្គដំណាលគ្នា។
នៅក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានមានប្រសាសន៍ថា ប្រទេសចិនមានបំណងចង់រួមចំណែកក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ជាងនេះទៅទៀតសម្រាប់អរិយធម៌របស់មនុស្សជាតិ។ ក្នុងបរិបទដែលមនុស្សជាតិកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ចាំបាច់ត្រូវគោរពប្រវត្តិសាស្ត្រ ឆ្ពោះទៅរកអនាគតដ៏សុខសាន្ត និងអភិវឌ្ឍន៍រួមគ្នាទៅតាមនិន្នាការនៃសម័យកាល។ កងទ័ពចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនា និងសហប្រតិបត្តិការជាមួយគ្រប់ភាគី ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្នសន្តិភាពនៅតែជានិន្នាការលេចធ្លោនៃសម័យកាល ប៉ុន្តែពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខដ៏ស្មុគស្មាញជាច្រើន។ ក្នុងបរិបទនោះ កងទ័ពដើរតួនាទីជាសសរស្តម្ភសំខាន់មួយក្នុងការការពារសន្តិភាព និងយុត្តិធម៌។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១២ |
លោកឧត្តមសេនីយ៍ឯក Dong Jun បានលើកឡើងទិសដៅធំៗចំនួន ៤ ហើយទាក់ទិននឹងសមុទ្រខាងកើត ប្រទេសចិនបាននិយាយថា ខ្លួនកំពុងសម្របសម្រួលជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីជំរុញដំណើរការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយមានការឯកភាពគ្នាជាច្រើន។ ប្រទេសចិនគាំទ្រពហុភាគីនិយមនៅក្នុងពិភពលោកដែលកំពុងឆ្ពោះទៅរកពហុភាគី ហើយកងទ័ពចិនមានឆន្ទៈក្នុងការសហការជាមួយភាគីទាំងអស់ដើម្បីការពារការអភិវឌ្ឍរួម និងធានាសន្តិសុខសមូហភាព។
នៅក្នុងសុន្ទរកថារបស់ខ្លួនក្នុងសម័យប្រជុំពេញអង្គលើកទី១ លោកនាយឧត្តមសេនីយ៍ Phan Van Giang បាននិយាយថា យើងកំពុងរស់នៅក្នុងសម័យពិសេសមួយ៖ យុគសម័យដែលពោរពេញទៅដោយការផ្លាស់ប្តូរ ប៉ុន្តែក៏ពោរពេញទៅដោយឱកាសផងដែរ។ ម៉្យាងវិញទៀត មនុស្សជាតិមិនដែលសម្រេចបានសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏អស្ចារ្យដូចសព្វថ្ងៃនេះទេ។ បដិវត្តន៍ឧស្សាហកម្មលើកទីបួន បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាឌីជីថល ជីវវេជ្ជសាស្ត្រ ថាមពលកកើតឡើងវិញ ... កំពុងនាំមកលទ្ធភាពអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមក។ គ្រប់ប្រទេសមិនថាតូច ឬ ធំ បើគេចេះទាញយកប្រយោជន៍ អាចកាត់បន្ថយគម្លាត ហើយឈានទៅមុខដើម្បីបញ្ចូលទៅក្នុងលំហូរនៃការអភិវឌ្ឍទូទៅរបស់ពិភពលោក។ នេះហើយជាជំនឿ និងជាកម្លាំងជំរុញឆ្ពោះទៅរកអនាគតដ៏រុងរឿង។
ម្យ៉ាងវិញទៀត ទន្ទឹមនឹងឱកាស គឺជាបញ្ហាប្រឈមដ៏តឹងរឹងបំផុត។ នៅលើឆាកអន្តរជាតិ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេស មនោគមវិជ្ជាអំណាច ការបង្ខំដោយឯកតោភាគី ការជះឥទ្ធិពលយ៉ាងខ្លាំងដល់រចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃសន្តិសុខពិភពលោក។ ការមិនចុះសម្រុងគ្នាលើផលប្រយោជន៍ ប្រសិនបើមិនបានដោះស្រាយបានត្រឹមត្រូវអាចក្លាយទៅជាជម្លោះ បង្កើតជាវង់ប្រឈមមុខដ៏គ្រោះថ្នាក់។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមគាំទ្រពហុភាគីនិយម ដោយឈរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បរិយាប័ន្ន សមភាព ប្រកាន់យកប្រជាជនជាស្នូល និងដើម្បីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ នេះមិនត្រឹមតែជាវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសនានាក្នុងការរស់នៅជាមួយគ្នាដោយសន្តិភាព និងអភិវឌ្ឍជាមួយគ្នានៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក និងស្មុគស្មាញ។ ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព វៀតណាមតែងតែដឹងយ៉ាងស៊ីជម្រៅអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្មារតីនៃសាមគ្គីភាពសកល។ ស្មារតីនោះត្រូវបានបញ្ជាក់នៅក្នុងគោលនយោបាយ និងការសម្រេចចិត្តសំខាន់ៗជាច្រើនរបស់វៀតណាម។
ដោយពិចារណាថាក្នុងបរិបទដែលមានការប្រែប្រួលនាពេលបច្ចុប្បន្ន ការរក្សា និងការពង្រឹងពហុភាគីនិយម គឺជាកត្តាចាំបាច់ និងសំខាន់ដំបូងបង្អស់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលគ្មានប្រទេសណាមួយអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះតែឯងនោះបានទេ។ អាស្រ័យហេតុនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តជំរុញពហុភាគីនិយម ដើម្បីធានារចនាសម្ព័ន្ធសន្តិសុខសកល ដោយផ្អែកលើគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការដោះស្រាយវិវាទដោយសន្តិវិធី ការជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើបញ្ហាសកលជាដើម។
ក្នុងសុន្ទរកថាផងដែរ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ និងដៃគូឧស្សាហកម្មការពារជាតិមកពីបណ្តាប្រទេសនានាដែលបានគាំទ្រ និងចូលរួមនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ (២០២៤) និងថ្លែងអំណរគុណចំពោះប្រទេសដែលបានបញ្ជូនគណៈប្រតិភូមកចូលរួម ជាពិសេសដែលបានបញ្ជូនកម្លាំងទៅចូលរួមក្នុងក្បួនដង្ហែរក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្រួបបង្រួមជាតិ និងខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានជំនួបទ្វេភាគី ជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន |
*ក្នុងឱកាសចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១២ និងធ្វើការនៅប្រទេសចិន នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងប៉េកាំង លោកនាយឧត្តមសេនីយ៍ Phan Van Giang មានជំនួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន; លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក Batlut Damba ជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី។
ក្នុងឱកាសចូលរួមវេទិកា Beijing Xiangshan លើកទី១២ និងធ្វើការនៅប្រទេសចិន នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងប៉េកាំង លោកនាយឧត្តមសេនីយ៍ Phan Van Giang មានជំនួបទ្វេភាគីជាមួយឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ក្នុងជំនួបទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការពិតដែលថា ទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រឹងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ អនុវត្តការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន ពិតជាទទួលបានការយកចិត្តទុកដាក់ និងការលើកកំពស់យ៉ាងខ្លាំង ប្រការនេះបង្ហាញយ៉ាងច្បាស់អំពីរាល់សកម្មភាពជាក់ស្តែងជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ ការអប់រំ និងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការយោធា ការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវរួម ការផ្លាស់ប្តូរការសិក្សា...។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិប្រទេសកម្ពុជា |
* ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិប្រទេសកម្ពុជា ភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជា នាពេលកន្លងមកត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃពិធីសារសហប្រតិបត្តិការរយៈពេល ២០២៥-២០២៩ និងត្រូវបានបញ្ជាក់ក្នុងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ ភាគីទាំងពីរបានឯកភាពប្រគល់ឱ្យរាល់ស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្ម ដើម្បីអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ព ហើយទន្ទឹមនឹងនោះ សម្របសម្រួលដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងរៀបចំផែនការសហប្រតិបត្តិការឆ្នាំ២០២៦តទៀត។ ភាគីទាំងពីរក៏បានឯកភាពជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការសំខាន់ៗមួយចំនួននាពេលខាងមុខ ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ និងការហាត់សមរួមស្តីពីការស្វែងរក និងជួយសង្គ្រោះរវាងកងទ័ពនៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសឡាវ និងជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕
បកប្រែដោយ Minh Trung