នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា គោលនយោបាយរបស់វៀតណាមគឺក្លាយជាប្រទេសខ្លាំងក្លាសម្រាប់វិស័យសមុទ្រ   ធូធារពីសមុទ្រ អភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពដែលផ្សារភ្ជាប់ជាមួយការធានាការពារជាតិនិងសន្តិសុខ រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពង្រឹងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Nikolai Patrushev ឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី

អំពីបញ្ហាសមុទ្រខាងកើត គោលជំហរឥតងាករេរបស់វៀតណាមគឺដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តតាមសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - រុស្ស៊ី ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងវិស័យ៖ កងទ័ពជើងទឹក ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី កិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងការពារព្រំដែនជាតិ... នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យជំរុញការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់លើវិស័យសមុទ្រ

លោក Nikolai Patrushev ឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី បានអះអាងថា កិច្ចសហប្រតិបត្តិការស្ដីពីសមុទ្ររវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលច្រើន។ លោកបានសម្តែងនូវគោលបំណងចង់ភាគីទាំងពីរបន្តផ្លាស់ប្តូរដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក ក្នុងការអប់រំនិងបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ... ព្រមទាំង ស្រាវជ្រាវលើវិស័យសមុទ្រដែលភាគីទាំងពីរមានសក្តានុពល។

*នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់លើវិស័យសមុទ្ររវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Pham Diep