ក្រោមពន្លឺថ្ងៃ និងខ្យល់នៃទីលានហ្វឹកហាត់ បរិវេណកងវរសេនាធំលេខ២០ (កងពលធំលេខ៣៣០ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម) មានទ្រើងននោង ល្ពៅ និងសួនបន្លែបៃតងខៀវស្រងាត់។ សួនបន្លែរបស់កងទ័ពមិនត្រឹមតែជាបន្លែប៉ុណ្ណោះទេ ថែមទាំងជារឿងដែលគួរប្រាប់ផងដែរ។ ក្នុងរយៈពេលប្រមូលផល ភាពសប្បាយរីករាយកើតមាននៅលើទឹកមុខគ្រប់ៗគ្នា ដោយសារផលទាំងនោះបានរួមចំណែកកែលម្អអាហារនីមួយៗ។ កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបភាពដ៏ស្រស់ស្អាតនៃសួនបន្លែរបស់កសិករពិតប្រាកដ - កងទ័ពនៃកងវរសេនាធំលេខ២០៖
បកប្រែដោយ Thuy Anh
Type the code from the image