ផលប៉ះពាល់នៃសន្តិសុខមិនប្រពៃណីលើភារកិច្ចនៃការអប់រំការពារជាតិ និងសន្តិសុខ
កប.អនឡាញ - ក្រសួងអប់រំ និងបណ្តុះបណ្តាលទើបតែបានសម្របសម្រួលជាមួយវិទ្យាស្ថានសន្តិសុខប្រជាជន (ក្រសួងនគរបាល) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី "សន្តិសុខមិនប្រពៃណី ឱកាស និងបញ្ហាប្រឈមសម្រាប់ភារកិច្ចអប់រំការពារជាតិ និងសន្តិសុខ"។
សិក្ខាសាលានេះមានគោលបំណងបញ្ជាក់ពីបញ្ហាទ្រឹស្តី ការអនុវត្ត និងផលប៉ះពាល់នៃសន្តិសុខមិនប្រពៃណីលើភារកិច្ចកសាង និងការពារមាតុភូមិ លើកឡើងគោលនយោបាយ និងដំណោះស្រាយដើម្បីទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ការគំរាមកំហែង និងឧប្បត្តិហេតុសន្តិសុខមិនប្រពៃណីទាក់ទងនឹងវិស័យយោធា ការពារជាតិ និងការការពារមាតុភូមិនាពេលខាងមុខ។ ឈរលើមូលដ្ឋាននោះ បំពេញបន្ថែមនូវគោលនយោបាយ និងដំណោះស្រាយដើម្បីពង្រឹង និងពង្រីកសក្តានុពលការពារជាតិ សន្តិសុខ អនុវត្តទិសស្លោក «ការពារមាតុភូមិពីចម្ងាយ ការពារប្រទេសជាតិ ពេលប្រទេសជាតិមិនទាន់មានគ្រោះថ្នាក់»...
សិក្ខាសាលាបានស្នើឲ្យក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ការងារផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងជូនប្រជាជនទាំងអស់ ជាពិសេសជួរកម្មាភិបាលដឹកនាំ និងអ្នកគ្រប់គ្រងទាំងអស់អំពីតួនាទី នៃការអប់រំការពារជាតិ សន្តិសុខក្នុងស្ថានភាពបច្ចុប្បន្ន រួមទាំងការប្រឈមមុខនឹងការគំរាមកំហែងនៃសន្តិសុខមិនប្រពៃណីក្នុងយុគសម័យឌីជីថល និងសមាហរណកម្មពិភពលោក។ ចាំបាច់ត្រូវមើលឃើញយ៉ាងច្បាស់ថា ការអប់រំការពារជាតិ និងសន្តិសុខ គឺជាបញ្ហាមានអត្ថន័យជាយុទ្ធសាស្ត្រ ជាខ្លឹមសារសំខាន់ក្នុងការងារការពារជាតិ និងសន្តិសុខនៅក្នុងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ អាស្រ័យលើនេះ មានវិធានការជាក់ស្តែង ទប់ស្កាត់យ៉ាងសកម្ម និងដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណីនៅក្នុងយុគសម័យឌីជីថល និងការធ្វើសមាហរណកម្មពិភពលោកនាពេលបច្ចុប្បន្ននេះ។
បកប្រែដោយ Duy Hoan