លើកទឹកចិត្តកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧  មុនពេលចេញដំណើរ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Le Quang Tri នាយករងមន្ទីរពេទ្យយោធាលេខ ១៧៥ បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧  ក្នុងដំណើរការសិក្សា ហ្វឹកហ្វឺន និងធ្វើល្អក្នុងការត្រៀមរៀបចំមុនពេលចេញទៅបំពេញបេសកកម្ម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Tri នាយករងមន្ទីរពេទ្យយោធាលេខ ១៧៥ លើកទឹកចិត្តកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧
leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ ត្រៀមខ្លួនជាស្រេចចេញដំណើរទៅបំពេញបេសកកម្ម

លោកឧត្តមសេនីយ៍ត្រី Le Quang Tri បានស្នើឲ្យកងពេទ្យកម្រិត ២ លេខ ៧  ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរបប របៀបរៀបរយ គោរពវិន័យ គោរពច្បាប់របស់វៀតណាម ច្បាប់របស់ប្រទេសសាមី និងបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ធានាសុវត្ថិភាពដាច់ខាតសម្រាប់មនុស្ស មធ្យោបាយ និងឧបករណ៍។

កងពេទ្យកម្រិត ២ លេខ ៧  ត្រូវតែលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព កសាងអង្គភាពដ៏រឹងមាំ បំពេញបានល្អនូវការពិនិត្យសុខភាព ព្យាបាលអ្នកជំងឺ និងដោះស្រាយស្ថានការណ៍ទាក់ទងនឹងសុខាភិបាលនៅស្ថានបេសកកម្ម។

លោកឧត្តមសេនីយ៍ត្រី Le Quang Tri បន្ថែមថា កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ ត្រូវតែខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីសាមគ្គីភាពអន្តរជាតិ ផ្សព្វផ្សាយវប្បធម៌ ទឹកដី និងប្រជាជនវៀតណាម  ក៏ដូចជារូបភាពកងទ័ពលោកអ៊ំ ហូ ទៅកាន់មិត្តអន្តរជាតិ។

leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧  អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

 

leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧

ទន្ទឹមនឹងការអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ គណៈប្រតិភូថ្នាក់ដឹកនាំមន្ទីរពេទ្យយោធាលេខ ១៧៥  និងកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧  ក៏បានមកអុជធូប និងដាក់ផ្កានៅសួនរូបសំណាកលោកប្រធាន ហូជីមិញ (នៅផ្លូវដើរថ្មើជើង Nguyen Hue) និងរូបសំណាកមេទ័ពឆ្នើម Tran Hung Dao (នៅសួន Me Linh)។

បកប្រែដោយ Pham Diep