បន្ទាប់ពីបានបង្កើតឡើងមក ទោះបីជាមានការលំបាកជាច្រើន ដូចជាភូមិសាស្ដ្រគ្រប់គ្រងធំទូលាយ ភាគច្រើនជាកម្មាភិបាលថ្មី និងខ្វះខាតសម្ភារៈប្រើប្រាស់ក៏ដោយក៏កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានការពារទប់ទល់តំបន់តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ដោយផ្តោតលើការ ជួសជុល កសាងបន្ទាយ ស្វែងយល់ និងក្ដាប់ជាប់ស្ថានភាពនៅមូលដ្ឋាននិងអនុវត្តព្រមៗគ្នានូវភារកិច្ច។

អមដំណើរក្រុមការងារយោធភូមិភាគទី២ ចុះពិនិត្យបញ្ជាការដ្ឋានការពារទប់ទល់តំបន់មួយចំនួននៃខេត្ត Son La និងខេត្ដ Dien Bien យើងខ្ញុំបានឃើញថា ស្មារតីនៃកិច្ចខិតខំប្រឹងប្រែងជំនះពុះពារការលំបាក និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់កម្មាភិបាល បុគ្គលិក និងយុទ្ធជនក្នុងអង្គភាពថ្មី។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ២ ចុះត្រួតពិនិត្យឃ្លាំងអាវុធរបស់បញ្ជាការដ្ឋានការពារទប់ទល់តំបន់លេខ ១ - Muong Nhe នៃបញ្ជាការដ្ឋានយោធាខេត្ដ Dien Bien

អញ្ជើញមកដល់បញ្ជាការដ្ឋានការពារទប់ទល់តំបន់លេខ ៣-Mai Son នៃបញ្ជាការដ្ឋានយោធាខេត្ត Son La ទោះបីជាអាកាសធាតុក្តៅ និងម៉ោងធ្វើការពេលព្រឹកជិតបញ្ចប់ក៏ដោយក៏យើងឃើញថា កម្មាភិបាលនិងយុទ្ធជននៃអង្គភាពនៅតែឧស្សាហ៍ធ្វើការ។

លោកវរសេនីយ៍ឯកបំរុង Nguyen Van Hiep ប្រធាននយោបាយបញ្ជាការដ្ឋានការពារទប់ទល់តំបន់លេខ ៣-Mai Son បានចែករំលែកថា៖ ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មាភិបាលនិងយុទ្ធជននៃអង្គភាពបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្ដតាំងពីថ្ងៃដំបូងមក ខិតខំសម្រេចបានភារកិច្ចដែលបានប្រគល់ឲ្យ។

យោងតាមលោកវរសេនីយ៍ឯក Nguyen Trung Dac ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dien Bien ដើម្បីធានាការដឹកនាំមានប្រសិទ្ធភាព ព្រមទាំងជួយកម្មាភិបាលមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងការបំពេញការងារបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ បញ្ជាការដ្ឋានយោធាខេត្តបានបំពេញល្អនូវការអប់រំនយោបាយ និងសតិអាម្មណ៍ និងផ្សព្វផ្សាយឯកសាររបស់ថ្នាក់លើសម្រាប់ការរួមបញ្ចូលគ្នា ការរំលាយនិងការបង្កើតអង្គភាពថ្មី។   ព្រមទាំងយកចិត្តទុកដាក់ក្នុងការដោះស្រាយរបប និងគោលនយោបាយឱ្យបានត្រឹមត្រូវសម្រាប់កម្មាភិបាល យុទ្ធជនចូលនិវត្តន៍   និងចាត់បញ្ជូនកម្មាភិបាល និងបុគ្គលិកទៅធ្វើការនៅបញ្ជាការដ្ឋានការពារទប់ទល់តំបន់។ 

លោកវរសេនីយ៍ឯក Nguyen Trung Dac បានបញ្ជាក់ថា “យើងខ្ញុំធានាថា ភារកិច្ចរវាងអង្គភាពចាស់ដែលប្រគល់ទៅអង្គភាពថ្មីគឺប្រកបដោយមានភាពរលូន ហើយសកម្មភាពហ្វឹកហ្វឺន និងត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធខេត្ដ Dien Bien នៅតែធានាបានល្អ៕

បកប្រែដោយ Pham Diep