អនុប្រធានទី ១ នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ធ្វើទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Vladimir Vladimirovich Yakushev អនុប្រធានទី១ នៃក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) បានមកបំពេញទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានអនុគណៈកម្មាធិការវៀតណាម និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលអំពីមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី បានទទួលជួបគណៈប្រតិភូ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Vladimir Vladimirovich Yakushev |
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ដោយបង្ហាញយ៉ាងច្បាស់តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin (ខែមិថុនា ឆ្នាំ ២០២៤) នាយករដ្ឋមន្ត្រីរុស្ស៊ី លោក MikhailJuance Mikhail (ខែមករា ឆ្នាំ២០២៥ និងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam និងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (ខែឧសភា ឆ្នាំ ២០២៥)។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការតំរង់ទិសទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ក្នុងដំណាក់កាលសហប្រតិបត្តិការថ្មី ដោយបញ្ជាក់ថា៖ មជ្ឈមណ្ឌលត្រូពិក វៀតណាម-រុស្ស៊ី គឺជាចំណុចភ្លឺស្វាងមួយក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព បម្រើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ អះអាងនូវការគាំទ្រ និងធានាសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រវៀតណាម និងរុស្ស៊ីនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ស្មើរនឹងតំបន់និងពិភពលោក ជាពិសេសគឺជំរុញការផ្ទេរបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិក វៀតណាម-រុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺយកចិត្តទុកដាក់យ៉ាងខ្លាំង និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលត្រូពិក វៀតណាម-រុស្ស៊ី។
    |
 |
ប្រតិភូទាំងពីរថតរូបជុំគ្នានៅមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី |
រីឯខ្លួនវិញ លោក Vladimir Vladimirovich Yakushev អនុប្រធានទី ១ នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាមរៀបចំទិវាបុណ្យជាតិប្រកបដោយជោគជ័យ។
លោក Vladimir Vladimirovich Yakushev បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី បានអភិវឌ្ឍជាបន្តបន្ទាប់ និងមានប្រសិទ្ធភាព ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ នាពេលខាងមុខ ភាគីទាំងពីរគួរតែបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ៕
បកប្រែដោយ Pham Diep