UN ព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងដោយ 'អិចស្ប៉ូណង់ស្យែល' ក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
គ្រោះរញ្ជួយដីនៅខាងកើតអាហ្វហ្គានីស្ថាននៅយប់ថ្ងៃទី ៣១ ខែសីហាអាចប៉ះពាល់ដល់ "មនុស្សរាប់សែននាក់"។
លោក Indrika Ratwatte អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថានបានធ្វើការវាយតម្លៃដូចខាងលើនៅពេលឆ្លើយតបអ្នកសារព័ត៌មានពីក្រុងកាប៊ុល កាលពីថ្ងៃទី ២ កញ្ញា។ លោកក៏បានព្រមានថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនេះអាចនឹងកើនឡើងដោយ “អិចស្ប៉ូណង់ស្យែល”។
    |
 |
គំនរបាក់បែកបន្ទាប់ពីគ្រោះរញ្ជួយដីនៅស្រុក Nurgal ខេត្ត Kunar ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ (រូបថត៖ vnanet.vn) |
មនុស្សជាង ១.៤០០ នាក់បានស្លាប់ និងមនុស្ស ៣.២០០ នាក់ផ្សេងទៀតរងរបួស និងផ្ទះជាង ៨.០០០ ខ្នងរងការបំផ្លាញនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦ រិចទ័រ តាមបណ្តាខេត្តនៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃភ្នំរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាននាពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣១ ខែសីហា (ម៉ោងក្នុងតំបន់)។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ ២៧ គីឡូម៉ែត្រពីទីក្រុង Jalalabad ដែលមានជម្រៅប្រហែល ៨ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីបែបនេះ តែងតែបង្កការខូចខាតជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលប្រជាជនភាគច្រើនរស់នៅក្នុងផ្ទះសង់ពីឥដ្ឋភក់ ដែលងាយនឹងដួលរលំ៕
តាម vovworld.vn