leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុង Washington, D.C (រូបថត៖ vnanet.vn)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Donald Trump បានលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាឱ្យផលិតនៅសហរដ្ឋអាមេរិក ដើម្បីជៀសវាងការជាប់ពន្ធ។ លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា ពន្ធ ១០០% នឹងត្រូវបានអនុវត្តន៍លើផលិតផលបន្ទះឈីប និងសារធាតុ semiconductor ទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រសិនបើប្រទេសនានាប្តេជ្ញាសាងសង់ ឬកំពុងសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក ដូចដែលក្រុមហ៊ុនជាច្រើនកំពុងអនុវត្ត ពួកគេនឹងមិនត្រូវបង់ពន្ធឡើយ។ ប្រសិនបើដោយហេតុផលមួយចំនួនដែលក្រុមហ៊ុនមួយបានសន្យាប៉ុន្តែមិនអនុវត្តន៍ដូច្នេះទេ ពួកគេនឹងត្រូវបង់ពន្ធនៅពេលក្រោយ៕

តាម vovworld.vn