ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងខេត្តយូណាននិងខេត្តក្រុងនានារបស់វៀតណាមឱ្យបាន៥ពាន់លានដុល្លារ
កប.អនឡាញ - លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម សង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការបោសសំអាតគយទំនិញនៅច្រកព្រំដែន។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី១៥ សីហា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជួបលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្តយូណាន។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្តយូណាន (រូបថត៖ chinhphu.vn) |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្នើឲ្យ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីអភិវឌ្ឍប្រកបដោយតុល្យភាព និងនិរន្តរភាព ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងខេត្តយូណាន និងខេត្តក្រុងនានានៃប្រទេសវៀតណាមឱ្យដល់ ៥ ពាន់លានដុល្លារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកឧបនាយករដ្ឋមន្ត្រីក៏សង្ឃឹមដែរថា ភាគីទាំងពីរនឹងធ្វើការសម្របសម្រួលដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការបោសសំអាតគយទំនិញនៅច្រកព្រំដែន ឆាប់ដាក់ឲ្យដំណើការច្រកព្រំដែនអន្តរជាតិឡាវ Cai (វៀតណាម) - Hekou (ចិន) ទៅជាចំណុចបោះសម្អាតគយជាផ្លូវការសម្រាប់ផលិតផលកសិកម្ម និងផ្លែឈើស្រស់ កាត់បន្ថយពេលវេលាត្រួតពិនិត្យសម្រាប់ផ្លែឈើស្រស់ពីប្រទេសវៀតណាម ជំរុញការបើក និងដំឡើងច្រកទ្វារព្រំដែនមួយចំនួន ផ្តល់អាទិភាពខ្ពស់ចំពោះការតភ្ជាប់ចរាចរណ៍ ចែករំលែកបទពិសោធន៍ក្នុងវិស័យដែលខេត្តយូណានមានចំណុចខ្លាំង ជាពិសេសវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់។
រីឯខ្លួនវិញ លោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្តយូណាន បានអះអាងថា នឹងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីលើកកម្ពស់តួនាទីនៃយន្តការសហប្រតិបត្តិការ ជំរុញការតភ្ជាប់ចរាចរណ៍ ជាពិសេសផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong ដើម្បីសម្រួលដល់កំណើនពាណិជ្ជកម្ម និងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការអគ្គិសនី គ្រប់គ្រងព្រំដែនដីឱ្យបានល្អ ត្រៀមខ្លួនជាស្រេចដើម្បីសហការក្នុងការកសាងច្រកព្រំដែនឆ្លាត លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម៕
បកប្រែដោយ Duy Hoan