leftcenterrightdel
កម្មវិធីសម្តែងសិល្បៈរបស់វៀតណាមនៅឯពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ (រូបថត៖ vov.vn)

ជាមួយនឹងផ្ទៃដី ៣០០ ម៉ែត្រការ៉េ តាមរយៈការតាំងពិព័រណ៍  អគារវៀតណាមនៅឯពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ ដើរតួនាទីជាចំណុចប្រមូលផ្ដុំ និងផ្សព្វផ្សាយ "រឿងមោទនភាពអំពីវៀតណាម"។

នៅទីនេះក៏បានប្រព្រឹតទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជាពិធីប្រកាសឆ្នាំទេសចរណ៍ជាតិ - Hue ២០២៥ និងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ, ខួបកំណើតលើកទី ១៣៥ របស់លោកប្រធានហូជីមិញ និងខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយមានការចូលរួមពីលោក Le Thanh Long ឧបនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំជប៉ុនជាច្រើន ព្រមទាំងព្រះនាងជប៉ុន Tsuguko ។

លោកស្រី Nakano Toshiko សមាជិកសភាខេត្ត Osaka បានចែករំលែកថា៖ “ពេលខ្ញុំមកទស្សនាអគារតាំងពិព័រណ៌វៀតណាមនៅឯពិព័រណ៍ពិភពលោក ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំគឺមនោសញ្ចេតនារបស់វៀតណាមចំពោះប្រទេសជប៉ុន។ ខ្ញុំក៏ទទួលបានការឧទ្ទេសនាមអំពីអតីតរាជធានី Hue នៅវៀតណាម ហើយប្រៀបធៀបជាមួយអតីតរាជធានី  Nara និង Kyoto របស់ជប៉ុន។ ខ្ញុំយល់ឃើញច្បាស់ពីភាពស្និទ្ធស្នាល និងភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ"។

leftcenterrightdel
លោក Le Thanh Long ឧបនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំជប៉ុនជាច្រើន ព្រមទាំងព្រះនាងជប៉ុន Tsuguko (រូបថត៖ vov.vn)

EXPO 2025 Osaka, Kansai មានប្រទេសចំនួន ១៦៥ ប្រទេស និងអង្គការអន្តរជាតិចូលរួម។ នៅឯពិព័រណ៍ពិភពលោកនេះ វៀតណាមបានឈ្នះពានរង្វាន់ប្រាក់ក្នុងការ  “រចនាការតាំងបង្ហាញល្អបំផុត” ក្នុងនោះ ប៉េរូទទួលបានពានរង្វាន់មាស ហើយកម្ពុជាទទួលបានពានរង្វាន់សំរឹទ្ធ៕

បកប្រែដោយ Pham Diep