ក្រុមជួយគាំទ្រមនុស្សធម៌របស់ MOA មានគ្រូពេទ្យនិងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តល្បីឈ្មោះចំនួន ១២ នាក់ដែលមកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។

កម្មវិធីនេះបានពិនិត្យជំងឺជូនអ្នកជំងឺជាង ១០០ នាក់ រួមទាំងជនរងគ្រោះដោយសារគ្រាប់បែក គ្រាប់មីនចំនួន ៥០ នាក់នៅទីក្រុង Hue។ ទន្ទឹមនឹងការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ គ្រូបពេទ្យនិងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏បានផ្តល់យោបល់អំពីការថែទាំសុខភាព និងការស្តារនីតិសម្បទា ព្រមទាំងប្រគល់ឧបករណ៍ជំនួយ ដើម្បីជួយអ្នកជំងឺលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ។

leftcenterrightdel
លោក Atwell Eddy Allan ពិនិត្យជំងឺជូនជនរងគ្រោះដោយសារគ្រាប់បែក គ្រាប់មីន និងជនពិការ

មានប្រសាសន៍ក្នុងកម្មវិធី លោក Atwell Eddy Allan គ្រូពេទ្យ ប្រធាន MOA ប្រធានក្រុមគ្រូពេទ្យ បានសម្តែងនូវអារម្មណ៍រំជួលចិត្ត ដែលមានឱកាសរួមដំណើរជាមួយ VNASMA ក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ។ លោកបានសង្កត់ធ្ងន់ថា អង្គការទាំងពីរនឹងបន្តសហការ ដើម្បីពង្រីកគំរូពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានជាច្រើនទៀត។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ MOA និងលើកកម្ពស់ស្មារតីស្ម័គ្រចិត្តរបស់គ្រូបពេទ្យ និងគិលានុបដ្ឋាយិកាអន្តរជាតិ។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមដែរថា អង្គការទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសកម្មភាពផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនរងគ្រោះដោយសារគ្រាប់បែក គ្រាប់មីននិយាយដោយឡែក និងជនពិការនិយាយរួមនៅប្រទេសវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh