យោងតាមរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារសំខាន់ៗសម្រេចបានជិត ៤៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើងជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នា។

អាមេរិកបន្តជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ទាំងទំហំពាណិជ្ជកម្មទ្វេភាគី និងទីផ្សារនាំចេញ។ តាមនោះ ពាណិជ្ជកម្ម កម្ពុជា-អាមេរិក ចាប់តាំងពីដើមឆ្នាំនេះ សម្រេចបានជិត ៩.៥៦ ពាន់លានដុល្លារអាមេរិក (កើនឡើង ២២.៦%) បន្ទាប់ពីពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ទន្ទឹមនឹងនេះ អាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទឹកប្រាក់ជាង ៩.២ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ vov.vn)

 

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ចាប់តាំងពីដើមឆ្នាំមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ១៤.២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៥% បើធៀបនឹងរយៈពេលដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនក្នុងរយៈពេល ៩ ខែចុងក្រោយនៃឆ្នាំនេះ សម្រេចបានត្រឹមតែ ១.១៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះ ៧.៧% ខណៈដែលការនាំចូលពីប្រទេសចិនកើនឡើងយ៉ាងខ្លាំងជាមួយនឹង ៣២%។

វៀតណាមបន្តជាដៃគូពាណិជ្ជកម្មដ៏សំខាន់ឈានមុខគេរបស់កម្ពុជា។ គួរកត់សម្គាល់ថា វៀតណាមនៅតែជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក ជាមួយនឹងចំនួនទំនិញដែលមានតម្លៃជិត ៣ ពាន់លានដុល្លារអាមេរិក ហើយឈរនៅលំដាប់ខាងលើទាំងប្រទេសចិន និងជប៉ុនក្នុងបញ្ជីទីផ្សារនាំចេញដ៏សំខាន់បំផុតរបស់កម្ពុជា។

ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងមក មានដូចជា សម្លៀកបំពាក់ ផលិតផលកៅស៊ូ  និងស្បែកជើង គ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិក គ្រឿងសង្ហារឹម គ្រាប់ផ្លែឈើ និងគ្រឿងបន្លាស់រថយន្ត។

គួរកត់សម្គាល់ថា ការនាំចេញអង្កររបស់កម្ពុជាបន្តកើនឡើងយ៉ាងល្អ។ ចាប់តាំងពីដើមឆ្នាំមក កម្ពុជាទទួលបានចំណូលជិត ៤០៩ លានដុល្លារអាមេរិក ពីការលក់អង្ករជិត ៦០០,០០០ តោនទៅកាន់ទីផ្សាររាប់សិបក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនោះ អង្ករជិតពាក់កណ្តាលទាំងនេះត្រូវបានលក់ទៅឱ្យប្រទេសអឺរ៉ុប ចិន និងប្រទេសអាស៊ាន។ លើសពីនេះ កម្ពុជាក៏បាននាំចេញអង្ករជាង ៥.២ លានតោនទៅកាន់ប្រទេសជិតខាង ភាគច្រើនជាប្រទេសវៀតណាម ដោយទទួលបានចំណូលជាង ១.២ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Huyen Trang