នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះលេខ១០
កប.អនឡាញ - ដោយទទួលដំណឹងថា ខេត្តមួយចំនួននៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះលេខ ១០ ( Bualoi) នោះ នៅថ្ងៃទី៣ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម។