បើកវគ្គបំប៉នជំនាញស្តីពីការទូតការពារជាតិសម្រាប់កងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ នាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបើកវគ្គបំប៉នជំនាញស្ដីពីការទូតការពារជាតិសម្រាប់នាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៥ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី Bui Trong Hieu អនុប្រធាននាយកដ្ឋានទាក់ទងបរទេស។