មានប្រសាសន៍ក្នុងពិធី លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម ប្រធានអនុគណៈកម្មាធិការវៀតណាម នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ វៀតណាម-រុស្ស៊ី គឺជាទំនាក់ទំនងពិសេសមានប្រវត្តិដ៏យូរលង់ ត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។

leftcenterrightdel
បើកវេទិកាប្រជាជន វៀតណាម-រុស្ស៊ី លើកដំបូង

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច ព្រមទាំងកំណត់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសទាំងពីរនឹងរួមគ្នាបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មី រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក”។

ក្នុងឱកាសនេះ បានប្រព្រឹត្តទៅវេទិកាប្រជាជនវៀតណាម-រុស្ស៊ីលើកដំបូង។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃជាមួយនឹងវគ្គពិភាក្សានានា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់៕

បកប្រែដោយ Huyen Trang