ព្រឹត្តិការណ៍សំខាន់ជាពិសេស

មហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ព គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ភារកិច្ចកសាង និងអភិវឌ្ឍកងទ័ពក្នុងយុគសម័យថ្មី - យុគសម័យនៃការឈានទៅមុខរបស់ប្រជាជាតិវៀតណាម។ ដោយមានប្រធានបទ៖ លើកកំពស់ប្រពៃណីវីរភាពរបស់កងទ័ព កសាងគណៈកម្មាធិការបក្សស្អាតស្អំ រឹងមាំលើគ្រប់ជ្រុងជ្រោយ ជាគំរូល្អ និងជាកងទ័ពបដិវត្តន៍រៀបរយ ចំណាន និងទំនើប ពង្រឹងកម្លាំងការពារជាតិ ការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាម រួមចំណែកកសាងប្រទេសប្រកបដោយសន្តិភាព អភិវឌ្ឍ សម្បូរសប្បាយ វិបុលភាព អរិយធម៌ និងសប្បាយរីករាយ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០

ថ្លែងសុន្ទរកថាបើកមហាសន្និបាត តាងនាមឲ្យគណៈអធិបតី លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ពបានប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់បំផុត។ ក្នុងដំណើរការរៀបចំ អង្គមហាសន្និបាតបានទទួលយកការណែនាំយ៉ាងជិតស្និទ្ធពីការិយាល័យនយោបាយ លេខាធិការដ្ឋាន ជាពិសេសពីលោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមដែលប្រការនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃមហាសន្និបាតលើកនេះជាមិនខាន។

កិច្ចការជាច្រើនត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា

របាយការណ៍នយោបាយនៅអង្គសន្និបាតបានអះអាងថា៖ ក្នុងអាណត្តិ២០២០-២០២៥ ដោយមានការប្តេជ្ញាចិត្តខ្ពស់ គណៈកម្មាធិការបក្សយោធាមជ្ឈិម គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ពទាំងមូលបានដឹកនាំ និងណែនាំឱ្យកងទ័ពទាំងមូលជំនះពុះពារលើការគ្រប់ការលំបាកបំពេញសម្រេចបានភារកិច្ចទាំងអស់ដែលប្រគល់ឱ្យពីមហាសន្និបាតលើកទី១១ ហើយកិច្ចការជាច្រើនត្រូវបានបញ្ចប់យ៉ាងល្អ ប្រកបដោយជោគជ័យ។

leftcenterrightdel
គណៈអធិបតីមហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសថ្លែងសុន្ទរកថាស្វាគមន៍

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិមបានដឹកនាំកងទ័ពទាំងមូលប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំ ការងារក្របខ័ណ្ឌធនធានមនុស្ស ការបណ្តុះបណ្តាលអប់រំ ការកសាងវិន័យ ការគោរពវិន័យ ច្បាប់ និងកំណែទម្រង់រដ្ឋបាល។ លទ្ធផលជាមូលដ្ឋានកងទ័ពបានបញ្ចប់ការកែសម្រួលអង្គការចាត់តាំង និងក្របខ័ណ្ឌកងទ័ព "ចំណាន បង្រួម រឹងមាំ" និងអនុវត្តបានល្អនូវការរៀបចំចាត់តាំងយោធានៅមូលដ្ឋាន។

លើសពីនេះទៀត ការកសាង និងការអភិវឌ្ឍនៃឧស្សាហកម្មការពារជាតិម្ចាស់ការ ស្វយ័តភាព ទំនើប... បានមានការបោះជំហានឈានទៅមុខយ៉ាងលឿនសម្រេចបានគោលដៅដាក់ចេញ។ ការងារវិទ្យាសាស្ត្រយោធាត្រូវបានជំរុញ អនុវត្តយ៉ាងមឺងម៉ាត់នូវគោលនយោបាយស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ កិច្ចការហិរញ្ញវត្ថុ ផែនការ និងការវិនិយោគ និងការងារការពារជាតិ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន ការសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិបានបន្តត្រូវបានលើកកម្ពស់។ ការងារផ្នែកច្បាប់ អធិការកិច្ច និងតុលាការត្រូវបានពង្រឹង...។

បន្ថែមលើលទ្ធផលខាងលើ ការដឹកនាំ និងការកសាងគណៈកម្មាធិការបក្សលើវិស័យនយោបាយ ត្រូវបានផ្តោតសំខាន់លើការធានារក្សាការដឹកនាំរបស់បក្សជាដាច់ខាត និងផ្ទាល់លើគ្រប់វិស័យរបស់កងទ័ព។ កម្មាភិបាល និងសមាជិកបក្ស យុទ្ធជនសុទ្ធតែមានឆន្ទៈនយោបាយរឹងមាំ ស្មោះត្រង់ចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន។ ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួល និងបំពេញរាល់កិច្ចការដែលបានប្រគល់ទៅឱ្យ។ ការងារកសាងគណៈកម្មាធិការបក្សកងទ័ពផ្នែកមនោគមវិជ្ជាមានការច្នៃប្រឌិតគួរឱ្យកត់សម្គាល់ រួមចំណែកពង្រឹងការដឹកនាំរបស់បក្សលើវិស័យកងទ័ព និងបុព្វហេតុការពារជាតិ។

គណៈកម្មាធិការបក្សយោធាមជ្ឈិមបានយកចិត្តទុកដាក់ក្នុងការកសាងគណៈកម្មាធិការបក្សកងទ័ពទាក់ទងនឹងក្រមសីលធម៌ លើកកំពស់ការសិក្សា និងធ្វើតាមមនោគមវិជ្ជា សីលធម៌របស់លោកប្រធានហូជីមិញ។ គណៈកម្មាធិការបក្សកងទ័ពត្រូវបានកសាងយ៉ាងរឹងមាំខាងអង្គការចាត់តាំង ការងារកម្មាភិបាលបានទទួលការយកចិត្តទុកដាក់ជាពិសេសហើយសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។ ការកសាង និងអនុវត្តគម្រោង “គោលនយោបាយទាក់ទាញ អ្នកមានទេពកោសល្យចូលបម្រើកងទ័ពប្រជាជនវៀតណាមរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០” ត្រូវបានណែនាំ និងដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់។

ទន្ទឹមនឹងនោះ ការងារអធិការកិច្ច ការត្រួតពិនិត្យ និងការអនុវត្តវិន័យបក្សត្រូវបានពង្រឹង សម្រេចបានលទ្ធផលជាវិជ្ជមាន។ ការអនុវត្តបច្ចេកវិជ្ជាព័ត៌មាន និងការប្រែក្លាយឌីជីថលក្នុងការដោះស្រាយការងាររបស់គណៈកម្មាធិការបក្ស និងអង្គការនានា ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព...

ទិសដៅទូទៅ និង របកគំហើញថ្មី

តាមលទ្ធផលដែលសម្រេចបាន និងមេរៀន របាយការណ៍នយោបាយក្នុងមហាសន្និបាតបានកំណត់ទិសដៅ គោលដៅ ភារកិច្ចយោធា ការពារជាតិ និងការកសាងបក្សរបស់កងទ័ពអាណត្តិ ២០២៥-២០៣០ ជាមួយនឹងក្រុមគោលដៅជាក់លាក់ និងរបកគំហើញថ្មីៗ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមមានអនុសាសន៍ដឹកនាំអង្គមហាសន្និបាត

មានអនុសាសន៍ក្នុងអង្គមហាសន្និបាត លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំ និងការតម្រង់ទិសរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងដោយផ្ទាល់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ កងទ័ពទាំងមូលបានខិតខំអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ ដែលបានកំណត់។ លទ្ធផលសម្រេចបានក្នុងការដឹកនាំ និងតម្រង់ទិសដៅរបស់គណៈកម្មាធិការបក្សកងទ័ពក្នុងអាណត្តិកន្លងមកគឺធំធេងណាស់ ដែលរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផល និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ ទន្ទឹមនឹងនោះ លោកតម្រូវឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិមអាណត្តិ ២០២៥-២០៣០ ត្រូវតែផ្តោតលើការយកចិត្តទុកដាក់លើការដឹកនាំអនុវត្តខ្លឹមសារ “ភាពខ្ជាប់ខ្ជួន ២ ការលើកកំពស់ ២ និងការបង្ការ ២”។

ទន្ទឹមនឹងខ្លឹមសារខាងលើ ក្នុងសម័យបើកមហាសន្និបាតនៅថ្ងៃទី៣០ ខែកញ្ញា អង្គមហាសន្និបាតបានស្តាប់នូវមតិជាច្រើនចូលរួមក្នុងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមសម្រាប់អាណត្តិ ២០២០-២០២៥ និងជ្រើសរើសគណៈប្រតិភូចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤៕

បកប្រែដោយ Minh Trung