leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​រក្សា​សន្តិភាព​វៀត​ណាម និង​ស្ថាប័ន​អង្គភាព​មួយ​ចំនួន​បាន​ទទួល​ស្វាគមន៍​ក្រុម​វិស្វកម្ម​លេខ​៣ នៅ​អាកាសយានដ្ឋាន

ថ្លែងមតិក្នុងពិធីស្វាគមន៍ លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអបអរសាទរក្រុមវិស្វកម្មលេខ ៣ ដែលបានបញ្ចប់ភារកិច្ចដោយជោគជ័យនៅស្ថាន​បេសកកម្ម UNISFA ទន្ទឹមនឹងនោះ ក៏បានថ្លែងអំណរគុណ និងសម្តែងនូវមោទនៈភាពចំពោះការរួមចំណែករបស់ក្រុមវិស្វកម្មលេខ៣ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្នូរបស់អង្គការសហប្រជាជាតិ ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះកងកម្លាំងរក្សាសន្តិភាពនៅស្ថានបេសកកម្ម ចំពោះប្រជាជនក្នុងតំបន់ និងចំពោះមិត្តភក្តិអន្តរជាតិ។

ក្នុងរយៈពេលមួយឆ្នាំរបស់ខ្លួននៅបេសកកម្ម UNISFA ក្រុមវិស្វកម្មលេខ ៣ របស់វៀតណាមបានបំពេញដោយជោគជ័យនូវភារកិច្ចសំខាន់ៗជាច្រើន រួមចំណែកធានាប្រតិបត្តិការប្រកបដោយស្ថិរភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ Abyei។

leftcenterrightdel
 

leftcenterrightdel
ក្រុម​វិស្វកម្ម​លេខ៣ នៅ​អាកាសយានដ្ឋាន

ដោយសារស្មារតីទទួលខុសត្រូវ ភាពច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈ ក្រុមវិស្វកម្មលេខ ៣ បានអះអាងនូវកិត្យានុភាព និងភាពក្លាហានរបស់កងកម្លាំងវិស្វកម្មវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានទទួលប័ណ្ណសរសើរពីថ្នាក់ដឹកនាំបេសកកម្ម UNISFA ដោយទទួលស្គាល់ការខិតខំប្រឹងប្រែងដើម្បីបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ។ យោងតាមការវាយតម្លៃរបស់ស្ថានបេសកកម្ម លទ្ធផលបំពេញភារកិច្ចរបស់ក្រុមវិស្វកម្មវៀតណាមលើកទី៣ បានកំណត់ស្តង់ដារថ្មីសម្រាប់អង្គភាពវិស្វកម្មរបស់អង្គការសហប្រជាជាតិក្នុងតាមស្ថានបេសកកម្មនានា៕

បកប្រែដោយ Duy Hoan