ក្នុងកិច្ចពិភាក្សាជាមួយលោក Celal Adan អនុប្រធានរដ្ឋសភាទួរគី ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនុកចិត្តខាងនយោបាយ សំដៅតម្លើងទំនាក់ទំនង វៀតណាម-ទួរគីជា ក្របខ័ណ្ឌភាពជាដៃគូថ្មី បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ អប់រំ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការតភ្ជាប់វប្បធម៌។ល។ វៀតណាមត្រៀមខ្លួនជាច្រកទ្វារសម្រាប់ទួរគីចូលទៅកាន់ទីផ្សារអាស៊ាន ខណៈទួរគីត្រៀមខ្លួនជាស្ពានសម្រាប់ទំនិញវៀតណាមចូលទីផ្សារមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញសភា ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការជួបជុំរវាងសមាជិកសភា និងស្ថាប័នជំនាញគ្រប់លំដាប់ថ្នាក់ ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមមានការធ្វើបរិវត្តកម្មឌីជីថល កំណែទម្រង់រដ្ឋបាល ការកសាងច្បាប់ជាដើម... លើកកំពស់តួនាទីនៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ បង្កើនការជួបជុំ ពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី។

* ក្នុងជំនួបជាមួយលោក Cevdet Yilmaz អនុប្រធានាធិបតីទួរគី ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ទួរគីបានអភិវឌ្ឍយ៉ាងវិជ្ជមានលើវិស័យជាច្រើន ហើយថាកិច្ចសហប្រតិបត្តិការទ្វេភាគីនៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ លោក Cevdet Yilmaz ស្នើឱ្យជំរុញទំនាក់ទំនងទ្វេភាគី តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងពង្រីកបណ្តាញសហប្រតិបត្តិការពីបណ្តាញបក្ស រដ្ឋសភា រដ្ឋាភិបាលដល់បណ្តាញប្រជាជន ទន្ទឹមនឹងនោះបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាគណៈកម្មាធិការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការពិគ្រោះយោបល់នយោបាយ៕

បកប្រែដោយ Huyen Trang